ប្ដីចិត្តខ្លាំងឈ្លោះជាមួយប្រពន្ធរួច ឡើងលើផ្ទះចងកធ្វើអត្តឃាតខ្លួន

0
33

កំពង់ឆ្នាំង៖ ហេតុការណ៍ ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយបុរសម្នាក់មានជម្លោះជាមួយប្រពន្ធ សម្រេចចិត្តឡើងផ្ទះចងកធ្វើអត្តឃាតខ្លួនឯង ។

ហេតុការណ៍ នេះបានកើតឡើង កាលពីវេលាម៉ោង1:30នាទី ថ្ងៃទី01ខែ វិច្ឆិកា ឆ្នាំ 2020 នៅលើផ្ទះជនរងគ្រោះស្ថិតក្នុងភូមិមានលិច ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះ មេត អិ ភេទប្រុស អាយុ 23ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ បុរសខាងលើ បានឈ្លោះគ្នាជាមួយប្រពន្ធ រួចក៏បានឡើងទៅលើផ្ទះ ហើយយកខ្សែភ្លើងពណ៌ក្រហមចងកសម្លាប់ខ្លួនតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើកោសល្យវិច្ច័យ ត្រួតពិនិត្យកន្លែងកើតហេតុ និងធ្វើរបាយការណ៍រួចរាល់ ប្រគល់សព ជូនសាច់ញាតិ ក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here