ចាក់សាំងដុតស្រមោច ឆាបឆេះក្រណាត់ភ្ញាក់បោះលើអ្នកដំណើរ រងរបួស៥នាក់

0
37

កំពង់ឆ្នាំង៖ យ៉ាងហោចណាស់មនុស្សប្រុស-ស្រីចំនួន៥នាក់រងរបួសធ្ងន់ និងស្រាល ក្នុងហេតុការណ៍គ្រោះអគ្កិភ័យមួយ នៅវេលាម៉ោង៧ និង ២០ នាទីព្រឹក ថ្ងៃទី០២ ខែ វិច្ឆិកា ឆ្នាំ២០២០ នៅភូមិកោះធំ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។

លោកឧត្តមសេនីយ៍ត្រី លុយ ឌីណា ស្នងការរង ទទួលបន្ទុកអគ្កីភ័យ បានឲ្យដឹងថា មូល ហេតុបណ្តាលអោយមានករណីអគ្គីភ័យឆេះនេះបណ្តាលមកពីឈ្មោះ ស្រេង ធូ បានយកប្រេងសាំងចាក់ដុតស្រមោចបណ្តោយអោយឆាបឆេះក្រណាត់ក៏ភ្ញាក់រលាស់ទៅចំជនរងគ្រោះ៥ នាក់កំពង់ដេីរ នៅក្បែរកន្លែងកើតហេតុនោះ ។

លោកឧត្តមសេនីយ៍ត្រី លុយ ឌីណា ស្នងការរង ទទួលបន្ទុកអគ្កីភ័យ បានឲ្យដឹងទៀតថាជនរងគ្រោះរងរបួសស្រាលចំនួន៤នាក់ និងធ្ងន់១នាក់មាន ឈ្មោះ ស្រុី សុភក្រ័ ភេទស្រី អាយុ ៣១ឆ្នាំ , ឈ្មោះ ស្រេង ធូ ភេទប្រុស អាយុ ៥២ឆ្នាំ, ឈ្មោះ ធូ ចាន់ធឿន ភេទប្រុស អាយុ៣០ឆ្នាំ, ឈ្មោះ ធឿន សុម៉ាលី ភេទស្រី អាយុ ២ឆ្នាំនិងឈ្មោះ ធូ ស្រីលីន ភេទស្រី អាយុ ១០ឆ្នាំ។

ករណីអគ្គីភ័យនេះ មិនបណ្តាលអោយខូចទ្រព្យសម្បិត្តប្រចាពលរដ្ឋឡើយ។

ក្រោយកើតហេតុ ជនររងគ្រោះទាំង ៥នាក់នេះ យកទៅបានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌល សុខភាពព្រៃគ្រី៕

LEAVE A REPLY

Please enter your comment!
Please enter your name here