លោកជំទាវ ញ៉ែម សាខន សខេង ចុះចែកអំណោយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន ១៥០០គ្រួសារ

0
75

(ខេត្តបាត់ដំបង)នៅល្ងាចថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅក្នុងបរិវេណវត្តពោធ៏វាលភូមិរំចេក៤ សង្កាត់រតន: ក្រុង/ខេត្តបាត់ដំបងនេះ”ក្រុមអ្នកម្តាយមនុស្សធម៌” ដឹកនាំដោយ លោកជំទាវ ញ៉ែម សាខន ស ខេង បាននាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ១៥០០គ្រួសារ នៅក្នុងស្រុក០៣និងក្រុង០១ ស្ថិតក្នុងខេត្តបាត់ដំបង ។

កម្មវិធីប្រគល់អំណោយជូនដល់ពលរដ្ឋរងគ្រោះនេះដែរ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ញ៉ែម សាខន ស ខេង និង ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ឯកឧត្តម ងិន ឃន តំណាងរាស្រ្តមណ្ឌលបាត់ដំបង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានក្រុងបាត់ដំបង សមាជិក សមាជិការាជរដ្ឋភិបាល សមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមការងារគ្រប់លំដាប់ថ្នាក់ អាជ្ញាធរខេត្ត អាជ្ញាធរក្រុងបាត់ដំបង និង “ក្រុមអ្នកម្តាយមនុស្សធម៌” ជាច្រើននាក់ផងដែរ ។
ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់សម្តេច ក្រឡាហោម ស ខេង បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង គ្រប់លំដាប់ថ្នាក់នៅមូលដ្ឋានដែលបានយកចិត្តទុកដាក់ជួយសង្គ្រោះពលរដ្ឋបានទាន់ពេលវេលា ដែលសកម្មភាពនេះបានបង្ហាញឲ្យឃើញអំពីការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំកំពូលរបស់រាជរដ្ឋាភិបាល រួមមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ពិសេសសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និង មន្រ្តីគ្រប់លំដាប់ថ្នាក់ ដែលតែងតែគិតគូដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា ពិសេសក្នុងពេលជួបគ្រោះមហន្តរាយទឹកជំនន់នេះ។

ឯកឧត្តមសសុខាបញ្ជាក់បន្ថែមថា ទីណាមានពុកម៉ែ បងប្អូនជួបការលំបាក ទីនោះគណបក្សប្រជាជនកម្ពុជាក៏ដូចជារដ្ឋាភិបាលដែលកាន់អំណាចដោយគណបក្សប្រជាជនកម្ពុជាតែងឈានមុខចុះជួយប្រជាពលរដ្ឋជាបន្តបន្ទាប់ ដែលជាក់ស្តែង នៅថ្ងៃនេះដែរក្រុមការងារ”ក្រុមអ្នកម្តាយមនុស្សធម៌”ដែលដឹកនាំដោយ លោកជំទាវ ញ៉ែម សាខន ស ខេង បានចុះចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ចំនួន ១៥០០គ្រួសារ នៅតាមបណ្តាស្រុកចំនួន០៣ និងក្រុង០១ ដែលក្នុងនោះមាន -ស្រុកកំរៀង ចំនួន ៤០០គ្រួសារ -ស្រុកភ្នំព្រឹក ចំនួន ៣០០គ្រួសារ -ស្រុកសំពៅលូន ចំនួន ៣០០គ្រួសារ -និងក្រុងបាត់ដំបង ចំនួន ៥០០គ្រួសារ ។

ហើយអំណោយដែលត្រូវផ្តល់ជូនដល់ពលរដ្ឋរងគ្រោះទាំង ១៥០០គ្រូសារនាថ្ងៃនេះ ដែលក្នុង១គ្រួសារៗទទួលបាន-អង្ករ២០គីឡូក្រាម -ទឹកសុទ្ធ១យួរ -ត្រីខកំប៉ុង១យួរ -ទឹកត្រី១យួរ -ទឹកស៊ីអ៊ីវ១យួរ -មី១កេស និងថវិកាមួយចំនួន។

គួរបញ្ជាក់ផងដែរថា ក្រុមការងារ ” ក្រុមអ្នកម្តាយមនុស្សធម៌”ដែលដឹកនាំដោយលោកជំទាវ ញ៉ែម សាខន ស ខេង និងឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ និងបន្តនាំយកអំណោយមនុស្សធម៌ចែកជូនដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន០២ស្រុកបន្ថែមទៀត ដែលក្នុងនោះមានស្រុកឯកភ្នំ ចំនួន ២០០០គ្រួសារ និងស្រុកបវេល ចំនួន ១០០០គ្រួសារ។ដោយប៊ុនថេត

LEAVE A REPLY

Please enter your comment!
Please enter your name here