រដ្ឋបាលស្រុកកំពង់រោទិ៍៖បានបើកសិក្ខាសាលា សមារហណ កម្ម បី ឆ្នាំរំកិល (២០២១- ២០២៣)

0
48

(ស្រុកកំពង់រោទិ៍)នៅព្រឹកថ្ងៃចន្ទ ២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលស្រុកកំពង់រោទិ៍បានបើកសិក្ខាសាលា សមារហណ កម្ម បី ឆ្នាំរំកិល (២០២១- ២០២៣) ក្រោមអធិបតីភាពឯកឧត្តម សុខ រស់ អភិបាលរង នៃគណេៈអភិបាលខេត្តស្វាយរៀង តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាល ខេត្តស្វាយរៀង លោក សុខ សំអុល ប្រធានក្រុមប្រឹក្សាស្រុក និងលោក សុច ពិសី អភិបាល នៃគណៈអភិបាលស្រុកកំពង់រោទិ៍ ។

សិក្ខាសាលាសមារហណកម្មបីឆ្នាំរំកិល (២០២១-២០២៣) របស់ស្រុកកំពង់រោទិ៍ មានការអញ្ជើញ ចូលរួម ពីលោក លោក លោកស្រីអភិបាលរងស្រុក លោកស្រីនាយករងរដ្ឋបាលសាលាស្រុក លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ និងតំណាងមន្ទីរអង្គភាព រដ្ឋបាលខេត្ត លោក លោកស្រីមន្រ្តីទីចាត់ការផែនការ និងវិនិយោគខេត្ត ថ្នាក់ដឹកនាំ និងមន្រ្តីសាលាស្រុក ការិយាល័យ ចំណុះសាលាស្រុក លោក លោកស្រីមេឃុំ ជំទប់ទី១ និងស្មៀនឃុំ សរុបវត្តមានចូលរួមចំនួន៧៤ នាក់ ស្រី២២ នាក់ ៕

ឯកឧត្តម សុខ រស់ អភិបាលរងខេត្តមានប្រសាសន៍ថា ការរៀបចំសិក្ខាសាលាសមាហរណកម្ម និងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលរបស់រដ្ឋបាលស្រុកនៅក្នុងពេលនេះ មានគម្រោងវិនិយោគជាអាទិភាព ស្ដីពីការដាក់ឱ្យប្រើប្រាស់សេចក្តីណែនាំបច្ចេកទេស ស្ដីពីការរៀបចំ និងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្ត និងយោងលើប្រតិទិនការងារសម្រាប់ការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ក្រុង ស្រុក និងសកម្មភាពវិនិយោគ គឺជាគម្រោងសកម្មភាពត្រូវចំណាយមូលនិធិដោយមានពេលចាប់ផ្ដើម និងពេលបញ្ចប់ច្បាស់លាស់ដែលបានរៀបចំឡើងដើម្បីសម្រាប់ឆ្នាំ និងធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ។ ការរៀបចំបែបនេះនាំមកនូវភាពងាយស្រួលក្នុងការបង្ហាញពីអ្វីមួយដែលបម្រុងនឹងអនុវត្តន៍នៅឆ្នាំខាងមុខ។ គម្រោងបង្កើនទ្រព្យសម្បត្តិសាសាធារណៈហេដ្ឋារចនា សម្ព័ន្ធរូបវន្ត និងសេវាអរូបវន្តរួមទាំងសេវានានាសម្រាប់ឆ្លើយតបតាមតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលរងខេត្តបានបន្តទៀតថា ប្រសិនជាអស់លោក លោកស្រី ដែលជាអ្នកតំណាងស្ថាប័ន សង្គមស៊ីវិល និងផ្នែកឯកជនព្រមទាំងសប្បុរសជនទាំងអស់ មានការចាប់អារម្មណ៍លើគម្រោងណាមួយ ទោះតិច ឬច្រើនក្តី សូមបញ្ជាក់ការឆ្លើយតបដើម្បីឱ្យក្រុមការងារធ្វើការបូកសរុបចំនួនគម្រោងដែលមានការសន្យាគាំទ្រ។ កិច្ចការនេះគឺជាដំណើរការមួយនៃការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលច្បាប់នោះបានចែងនៅក្នុងមាត្រាទី៨ ចែងថា ការបង្កើតរដ្ឋបាលឯកភាពនៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺសំដៅដល់ការពង្រីកអង្គភាពរបស់រដ្ឋ ដើម្បីសម្របសម្រួលនូវរាល់សកម្មភាពរដ្ឋបាលសា ធារណ: នៅក្នុងដែនរបស់ខ្លួន។ ដោយឡែកនៅថ្នាក់ស្រុវិញ មានទិន្នន័យពិតប្រាកដលើចំនួនគម្រោង និងថវិកាវិនិយោគប្រចាំឆ្នាំនីមួយៗ ព្រមទាំងបានអនុវត្តន៍គម្រោងទទួលបានជោគ ជ័យក្រោយពីរចនាសម្ព័ន្ធថ្មីត្រូវបានបង្កើតឡើងថ្នាក់ខេត្ត មានកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ព្រមទាំងមានកញ្ចប់ថវិកាវិនិយោគសម្រាប់អនុវត្តន៍គម្រោងប្រចាំឆ្នាំនីមួយៗទទួលបានផលល្អប្រសើរដូចស្រុកដែរ។

ឯកឧត្តមអភិបាលរងខេត្ត បានគូសបញ្ជាក់ថា កម្មវិធីវិនិយោគ៣ឆ្នាំរំកិលនេះ ត្រូវបានរៀបចំរួចហើយ រដ្ឋបាលខេត្តនឹងទទួលបានព័ត៌មានពិតប្រាកដនូវចំនួនគម្រោង និងទឹកប្រាក់ដែលត្រូវអនុវត្តន៍ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ លោកស្រីមានជំនឿចំពោះលោក លោកស្រីដែលជាតំណាងឱ្យមន្ទីរជំនាញ អង្គភាព អង្គការសង្គមស៊ីវិល វិស័យឯកជន និងសប្បុរសជននឹងជួយគាំទ្រគម្រោងនានារបស់រដ្ឋបាលស្រុក ទៅតាមលទ្ធភាពធនធានតាមការគួរ។

ឯកឧត្តមសង្ឃឹមថា សិក្ខាសាលានេះនឹងអាចជួយតម្រង់ទិសឱ្យរាល់សកម្មភារបស់រដ្ឋបាលស្រុក មានដំណើរការស្របទៅតាមគោលនយោបាយអភិវឌ្ឍន៍របស់ជាតិ ម្យ៉ាងទៀតសិក្ខាសាលានេះ អាចជួយឱ្យរដ្ឋបាលស្រុកបានរៀនសូត្របន្ថែមពីគ្នាទៅវិញទៅមក ក្នុងការរៀបចំផែនការវិនិយោគទៅឆ្នាំខាងមុខបន្តទៀត។

សូមបញ្ជាក់ថា កម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក គឺជាការឆ្លុះបញ្ចាំងពីគំរូ ឬសេវាជាអទិភាព និងតម្លៃតាម បណ្ដា ឆ្នាំនីមួយៗក្នុងរយៈពេល បីឆ្នាំ ស្របនឹងក្របខណ្ឌចំណាយរយៈពេលមធ្យម (បីឆ្នាំ) របស់រដ្ឋបាលស្រុក។ ចំពោះ ពាក្យថា បីឆ្នាំរំកិលមានន័យថាកម្មវិធីវិនិយោគត្រូវបានរៀបចំឡើងសម្រាប់រយៈពេលបីឆ្នាំ និងធ្វើបច្ចុប្បន្ន ភាពជារៀងរាល់ឆ្នាំ។ ការរៀបចំបែបនេះនាំមកនូវភាពងាយស្រួលក្នុង ការបង្ហាញពីអ្វីមួយដែល បម្រុងនិងអនុវត្ត នៅ ឆ្នាំខាងមុខ។ គម្រោងសកម្មភាពវិនិយោគ គឺជាគម្រោងសកម្មភាព ត្រូវចំណាយមូលនិធិ ដោយមានពេល ចាប់ផ្ដើម និងពេលបញ្ចប់ច្បាស់លាស់ដែលបានរៀបចំឡើងដើម្បីបង្កើនទ្រព្យសម្បត្តិសាសាធារណៈ (ហេដ្ឋា រចនាសម្ព័ន្ធរូបវន្ត និងសេវាអរូបវន្ត)រួមទទាំងសេវានានាសម្រាប់ ឆ្លើយតបតាមតម្រូវការជា អាទិភាពរបស់ ប្រជាពលរដ្ឋ។ជា រដ្ឋាស្វាយរៀង

LEAVE A REPLY

Please enter your comment!
Please enter your name here