អនុសាខាកាកបាទក្រហមកម្ពុជា ស្រុករវៀង និងក្រុមការងារ ចូលរួមរំលែកទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់គ្រួសារសពដែលមានជីវភាពខ្វះខាតចំនួន ០៣គ្រួសារ នៅក្នុងស្រុករវៀង

0
20

ដោយ៖ មាន រតនា
ព្រះវិហារ៖ នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ លោក ហោ ប៊ុនហួរ អភិបាល នៃគណៈអភិបាលស្រុករវៀង និងជាប្រធានកិត្តិយសគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុករវៀង បានដឹកនាំក្រុមការងារ ចូលរួមរំលែកទុក្ខ
និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារសពដែលមានជីវភាពខ្វះខាតចំនួន ០៣គ្រួសារ រស់នៅភូមិត្រពាំងទន្ទឹម និងភូមិអូរទ្រលោក ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។

លោក ហោ ប៊ុនហួរ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជា និងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ដែលជានិច្ចកាលលោកតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូន និងមិនដែលមើលរំលងនូវទុកលំបាករបស់ប្រជាពលរដ្ឋឡើយ។

នាឱកាសនោះដែរ លោកអភិបាលស្រុករវៀង ក៏បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសព ដែលបានបាត់បង់សាច់ញាតិ ជាទីស្រឡាញ់ និងសូមបួងសួងសូមវិញ្ញាណក្ខន្ធនៃសពបានទៅកាន់សុគតិភព និងបានផ្តាំផ្ញើសូមឱ្យបងប្អូនថែររក្សាសុខភាព ជៀសផុតពីជម្ងឺកូវីដ-១៩ និងជម្ងឺគ្រុនឈីក។

អំណោយដែលបានយកមកប្រគល់ជូនក្រុមគ្រួសារសពរួមមាន៖
១. សពឈ្មោះ អុី អន ភេទស្រី អាយុ១៧ឆ្នាំ ទទួលមរណៈភាពដោយគ្រោះថ្នាក់ចរាចរណ៍ នៅភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។
២. សពឈ្មោះ វង់ រ៉ាវីន ភេទស្រី អាយុ១៦ឆ្នាំ ទទួលមរណៈភាពដោយគ្រោះថ្នាក់ចរាចរណ៍ នៅភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។
៣. សពឈ្មោះ គឺ សម្ផស្ស ភេទប្រុស អាយុ៣១ឆ្នាំ ទទួលមរណភាពដោយចងករ នៅភូមិអូរទ្រលោក ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។

ដោយក្នុង០១គ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកស៊ីអ៉ីវ១យួរ និងថវិកាមួយចំនួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here