តើលោក អ៊ំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ មានវិធានការយ៉ាងណា នៅពេល បោះឆ្នោត ឆ្នាំ២០២២..

0
35

……

របាយការណ៏២០១៧សម័យ លោកង៉ោ ម៉េងជ្រួន ជាអភិបាលក្រុង បោះឆ្នោតឃុំសង្កាត់ក្រុងប៉ោយប៉ែតបានតែ១៦០០០សំលេង ចាញ់អស់ពីរសង្កាត់ គឺសង្កាត់ ប៉ោយប៉ែតនិង សង្កាត់ផ្សាកណ្តាល លើកលែងតែសង្កាត់និមិត្តប៉ុណ្ណោះ ដល់ឆ្នាំ២០១៨ប្តូរអភិបាលក្រុងថ្មី លោកសាន ស៊ានហូ ឡើងជាអភិបាលក្រុងប៉ោយប៉ែត បោះឆ្នោតថ្នាក់ជាតិសម្លេងឆ្នោតកើនឡើងវិញបាន ២៧០០០០សម្លេងមកវិញកើន១១០០០សម្លេង នេះជាសារដាស់តឿនរំលឹក និងស្វែងយល់ ក្នុងគោលបំណងស្រលាញ់គណបក្សប្រជាជន កម្ពុជា មកដល់បច្ចុប្បន្ននេះ រឿងទំនាស់ដីធ្លី ស្ទើរតែគ្រប់កន្លែង នៅក្នុងខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំរបស់លោក អ៊ំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកង៉ោ ម៉េងជ្រួន ជាអភិបាលរងខេត្ត ហើយទទួលបន្ទុកផ្នែកសេដ្ឋកិច្ចទូរទាំងខេត្តមិនតែប៉ុណ្ណោះមានតួនាទីពិសេស ជាអ្នកដោះស្រាយទំនាស់ដីធ្លីក្រុងប៉ោយប៉ែតទៀត ហេតុអ្វីបានជាត្រូវអោយលោកង៉ោ ម៉េងជ្រួន អ្នកអ្នករកដំណោះស្រាយជូនប្រជាពលរដ្ឋ ??? ដោយសារចាត់តាំងអ្នកផ្សេងទៅវាបែក ធ្លាយរឿង អាស្រូវឬយ៉ាងណាទៅវិញ រឿងដីអូរស្វារអិល ដោះស្រាយមិនទាន់ចប់ ឈានដល់យកតំណែងជាអភិបាលរងខេត្តបន្ទាយមានជ័យ មកភ្នាល់ ដូចជាក្មេងបៀមដៃ នេះយោងលើឯកសារដែល ប្រជាពលរដ្ឋ ទៅសម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមប្រជាពលរដ្ឋដែលស្រឡាញ់គណបក្សប្រជាជន កម្ពុជានិងសូមផ្ញើជូន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត បន្ទាយមានជ័យ មេត្តាស៊ើប អង្កេតការ ឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here