ឃាត់ខ្លួន០៥នាក់ ករណីជួញដូរ និងសម្រួលទីតាំងឲប្រើប្រាស់គ្រឿងញៀន នៅស្រុកកំពង់ត្រឡាច

0
12

04/11/2020
—-
ខេត្តកំពង់ឆ្នាំង: អនុវត្តតាមបទបញ្ជារបស់លោកស្នងការនគរបាលខេត្ត និង មានការសម្របសម្រួលនីតិវិធីពី ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ដឹកនាំដោយវរសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរងទទួលបន្ទុកគ្រឿងញៀន សហការជាមួយកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនស្រុកកំពង់ត្រឡាច បានចុះបង្រ្កាបជាក់ស្តែង ០១ករណី:ជួញដូរ និង សម្រួលទីតាំងឲ ប្រើប្រាស់ ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចផ្ទះរបស់ឈ្មោះ ស្មាន រុំលី ក្នុងភូមិក្រសះថ្មី ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។មានកងកម្លាំងសរុបចំនួន ១២នាក់។

នៅថ្ងៃទី០៣/១១/០២០ វេលាម៉ោង ១៧ និង ០៣នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ឃាត់ខ្លួនចំនួន ០៥នាក់ ។

ជាលទ្ធផល:ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ភេទប្រុស ដូចខាងក្រោមះ
១/ឈ្មោះ ទាំ ស្មាឯល អាយុ ២៣ឆ្នាំជនជាតិ ខ្មែរឥស្លាម មុខរបរ មិនពិត នៅភូមិព្រៃពីស ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
២/ឈ្មោះ ទាំ ណូវ៉ាន់ អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ ឥស្លាម មុខរបរ មិនពិត នៅភូមិព្រៃពីស ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
៣/ឈ្មោះ ស្មាន រំុលី អាយុ ៣៤ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មុខរបរ មិនពិត នៅភូមិក្រសះថ្មី ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
៤/ឈ្មោះ មីន ហសាន់ អាយុ២២ ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ មិនពិត នៅភូមិ ក្រសះថ្មី ឃុំឈូកស ស្រុកកំពង់ត្រឡាច។
៥/ឈ្មោះ ស្លេះ ម៉ាន អាយុ ២៧ឆ្នាំ ជនជាតិខ្មែរឥស្លាម នៅភូមិ ក្រសះថ្មី ឃុំឈូកស ស្រុកកំពង់ត្រឡាច។

ដកហូតវត្ថុតាង:ថ្នាំងញៀនម៉ាទឹកកកចំនួន ១៣កញ្ចប់,គ្រាប់កញ្ឆាគ្រាម ០១កញ្រ្ចប់,កាំបិតចុងស្រួច ០១,បំពង់ស្សៀរជក់កញ្ឆា ០២ និង ឧបករណ៍ជក់មួយចំនួន។

LEAVE A REPLY

Please enter your comment!
Please enter your name here