ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបអំពាវនាវឲ្យអាជ្ញាធរអប្សរាបន្ថូបន្ថយធ្វើបាបមកលើពលរដ្ឋកំពុងខ្វះខាតផ្ទះសំបែង

0
9

ខេត្តសៀមរាប =ពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប មានការភ័យខ្លាចអាជ្ញាធរអប្សរា ចុះរុះរើផ្ទះសំបែងរបស់ពួកគាត់ បន្ទាប់ពីបានសាងសង់រួចឬកំពុងសាងសង់ នៅលើដីកំណើតរបស់ខ្លួនធ្លាប់រស់នៅនិងបានសុំកិច្ចគាំទ្រពីអាជ្ញាធរមូលឋាន។
ពលរដ្ឋរស់នៅសង្កាត់គោកចក មានការព្រួយបារម្ភយ៉ាងខ្លាំងភ័យខ្លាចអាជ្ញាធរអប្សរា នាំគ្នាមករុះរើសផ្ទះសំបែងរបស់ពួកគាត់និងនៅតាមស្រុកក្នុងខេត្ត បន្តទៀត ការភ័យខ្លាចនោះក្លាយជាជំងឺខ្វះខាតប្រចាំថ្ងៃរបស់ពួកគាត់និងមិនមានផ្ទះសំបែងជ្រកកោនត្រឹមត្រូវ។ពលរដ្ឋសំដែងការខកចិត្តយ៉ាងខ្លាំងពីហេតុការណ៏របស់អាជ្ញាធរអប្សរាដែលបាននាំកម្លាំងចុះទៅ វ៉ៃកំទេចចោល។
ពលរដ្ឋរស់នៅក្នុងខេត្តសៀមរាបទទូចសុំស្ថាប័ននេះបញ្ឈប់ការរុះរើផ្ទះសំបែងរបស់ពួកគាត់បន្តទៀតទៅក្រោមហេតុថាមានការបាត់បង់លុយកាកពលរដ្ឋច្រើនណាស់ ដោយសារចង់បានទីលំនៅរស់នៅសមរម្យ។
លោក ឡុងកុសល អ្នកនាំពាក្យអាជ្ញាធរអប្សរាបានផ្ដល់បទសម្ភាសតាមទូស័ព្ទថា ក្រុមការងារអាជ្ញាធរអប្សរាមិនមែនធ្វើការបែបអនោម័តដោយខ្លួនឯងទេគឺយើងធ្វើគោរពតាមច្បាប់របស់អាជ្ញាធរអប្សរា ហើយក៏មិនមែនធ្វើការដោយគ្មានអនុគ្រោះ ការយោគយល់អាធ្យាស្រ័យនោះដែរ ហើយកន្លងមកមានពលរដ្នមកដាក់ពាក្យសុំច្បាប់ រួចហើយក្រុមការងារអាជ្ញាធរអប្សរា ក៏បានចុះទៅពិនិត្យទីតាំងរួចសន្និដ្នាននិងអោយការសាងសងតាមការណែនាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here