សម្ថកិច្ចក្រុងបាត់ដំបងឃាត់ខ្លួនជនសង្ស័យ២នាក់តាមបណ្តឹងជនរងគ្រោះករណីឆរបោកយកម៉ូតូ

0
14

(បាត់ដំបង)៖ជនសង្ស័យ២នាក់បានឆបោកយកម៉ូត៉ូពីជនរងគ្រោះម្នាក់កាលពីយប់ថ្ងៃទី០១ខែវិច្ឆកាឆ្នាំ២០២០វេលាម៉ោងប្រហែល ៧និង៣០នាទីស្ថិតនៅត្រង់ចំណុចភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុង/ខេត្តបាត់ដំបង។ប្រភពពីកម្លាំងជំនាញនគរបាលព្រហ្មទ័ណ្ឌនៃអធិការដ្ឋានគរបាលក្រុងបាត់ដំបងបានឲ្យដឹងថា ក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ជុំវិចិត្ត ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបងបានមកដាក់ពាក្យបណ្តឹងនឹងរាយការណ៏ថាមានករណីឆបោកយកម៉ូតូពីជនរងគ្រោះនៅចំណុច ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងដែលបង្ករឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ។

លោកវរសេនីយ៏ឯក ឆាង វណ្ណឆៃអធិការនគរបាលក្រុងបាត់ដំបងបានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី០៤ខែវិច្ឆកាឆ្នាំ២០២០វេលាម៉ោង៩និង៤០នាទីថាក្រោយពីទទួលបណ្តឹងជនរងគ្រោះនិងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៏ត្រី សាតគឹមសានស្នងការខេត្តនិងមានការសម្របសម្រួលនិតិវិធីពីលោក គឺប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងបញ្ជារឲ្យឃាត់ខ្លួនជនសង្ស័យ២នាក់ខាងលើ ភ្លាមៗនោះលោកបានបញ្ជាកម្លាំងជំនាញនគរបាលព្រហ្មទ័ណ្ឌធ្វើការសើបអង្កេតស្រាវជ្រាវ លុះដល់ថ្ងៃទី០៣ខែវិច្ឆកាឆ្នាំ២០២០វេលាម៉ោង១៣និង៥៨នាទីរសៀលកាលពីម្សិលទើបសម្ថកិច្ចក្រុងឈានដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់ជាក់ស្តែងតែម្តង។
១/ឈ្មោះ ឈួន តុលា ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ៕២/ឈ្មោះ ឈួន ថុនា អាយុ១៧ឆ្នាំមានទីលំនៅភូមិរំចេក៤ សង្កាត់រតនះក្រុង បាត់ដំបង ៕

លោកអធិការដដែលបានឲ្យដឹងទៀតថាក្រោយពីសាកសួរនៅចំពោះមុខសម្ថកិច្ចជនសង្ស័យទាំង២ខាងលើបានសារភាពថាពួកខ្លួនពិតជាបានយកម៉ូតូជនរងគ្រោះពិតប្រាកដមែន។
សំភារះដកហូតរួមមាន៖
ម៉ូតូ ០១ គ្រឿង ម៉ាក Honda dream សេរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1AI 1106
ដែលមានលេខតួលេខម៉ាសុីន NDI25ME560408
(បញ្ជាក់ជនសង្ស័យទំាងពីរនាក់បងប្អូនខាងលើធ្លាប់ជាប់គុកពាក់ករណីហឹង្សាមានស្ថានទម្ងន់ទោស)។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាងត្រូវបានកម្លាំងផ្នែកជំនាញនគរបាលក្រុងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការខេត្តចាត់ការទៅតាមនិតិវិធីច្បាប់។ដោយប៊ុនថេត

LEAVE A REPLY

Please enter your comment!
Please enter your name here