សមត្ថកិច្ចនគរបាលខេត្តកំពង់ធំ បានចាប់ឃាត់ខ្លួនមុខសញ្ញាប្លន់ម៉ូតូចំនួន២នាក់ ក្នុងចំណោមបក្សពួក ៣នាក់ដែលបានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូពីជនរងគ្រោះ នៅស្រុកប្រាសាទបល្ល័ង្គ

0
12

(កំពង់ធំ): កម្លាំងសមត្ថកិច្ចនគរបាលខេត្តកំពង់ធំ បានចាប់ឃាត់ខ្លួនមុខសញ្ញាប្លន់ម៉ូតូចំនួន ២នាក់ ក្នុងចំណោមបក្សពួក ៣នាក់ ដែលបានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូពីជនរងគ្រោះ នៅស្រុកប្រាសាទបល្ល័ង្គ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ ម៉ោង ១១ៈ០០ នាទី នៅចំណុចផ្លូវលំភូមិត្រពាំងចំបក់ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីៈ លួចមានស្ថានទម្ងន់ ទោស(កាប់ប្លន់យកម៉ូតូ) ប្រព្រឹត្តដោយជនសង្ស័យ០៣នាក់ :

ទី ១- ឈ្មោះ ផាន់នី ចំរើន ភេទប្រុស អាយុ ១៦ឆ្នាំ ភូមិប្រាសាទ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ទី ២- ឈ្មោះ រ៉ា ឆដា ភេទប្រុស អាយុ ១៥ឆ្នាំ ភូមិព្រៃព្រាល ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
និងទីបី បក្ខពួក(រត់គេចខ្លួន)។ បានធ្វើសកម្មភាពកាប់នឹងដាវសាម៉ូរ៉ៃប្លន់យកម៉ូតូទៅលើជនរងគ្រោះឈ្មោះ ហេង វិច្ឆិកា ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិថ្នល់ ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ បណ្ដាលឲ្យរងរបួសធ្ងន់។

ដោយមានការបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ដឹកនាំដោយលោកឧត្ដម សេនីយ៍ត្រី ទិត សំណាង ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និងសហការជាមួយលោកអធិការក្រុងស្ទឹងសែន- លោកអធិការស្រុកកំពង់ស្វាយ រហូតដល់ថ្ងៃទី០២.១១. ២០២០ ម៉ោង១០ៈ៣០នាទី យេីងបានស្រាវជ្រាវបង្រ្កាបចាប់ឃាត់ខ្លួនបានចំនួន០២នាក់:
១.ឈ្មោះ ផាន់នី ចំរេីន ភេទប្រុស អាយុ១៦ឆ្នាំ
២.ឈ្មោះ រ៉ា ឆដា ភេទប្រុស ភេទប្រុស អាយុ១៥ឆ្នាំ
សមត្ថកិច្ចយើងកំពុងកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តកំពង់ធំចាត់ការបន្តតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here