ចាប់​ខ្លួន​បុរស​ម្នាក់​ ព្រោះ​ចេញ​មូលប្បទានប័ត្រ​ ( check )​ អត់​លុយ​

0
26

ប្រភព​ច្បាស់​ការ​ពី​មន្ត្រី​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​បាន​អោយដឹង​ថា​ នៅថ្ងៃ​ទី​ ២​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០២០​ សមត្ថកិច្ច​នគរបាល​ នាយកដ្ឋាន​ព្រហ្មទណ្ឌ​ ក្រសួង​មហាផ្ទៃ​ បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ឈ្មោះ​ សុត​ ឡុង​ ពី​បទ​ចេញ​ មូលប្បទានប័ត្រ​អត់​សាច់​ប្រាក់​ ។ ប្រភព​បានបន្តថា​ ឈ្មោះ​ សុត​ ឡុង​ បាន​ពឹងជនរងគ្រោះ​អោយ​ជួយរកខ្ចី​ប្រាក់​គេចំនួន​ជាង​ ៥៣០៥០​ ដុល្លារ​ និងបានចេញ​ មូលប្បទានប័ត្រ​មួយសន្លឹក​ដេីម្បីធានាសងជនរងគ្រោះ​ ។ លុះដល់ថ្ងៃកំណត់​ត្រូវ​សងលុយ​ជនរងគ្រោះ​ បានយក​មូលប្បទានប័ត្រ​ដែល​មានតម្លៃ​ ៥៣០៥០​ ដុល្លារ​ ទៅ​ធនាគារ​បេីកលុយ​ ខាង​ធនាគារ​ បញ្ជាក់​ថា​ មូលប្បទានប័ត្រ​នេះ​គ្មាន​លុយទេ​ ។ ហេតុ​នេះ​ហើយ​ទើប​ជនរងគ្រោះ​ប្ដឹង​សមត្ថកិច្ច​អោយចាត់ការតាមច្បាប់​ ។

សមត្ថកិច្ច​បង្ហើប​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​ ៤​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០២០​ នេះ​ សមត្ថកិច្ច​នឹងបញ្ជូន​ខ្លួន​ឈ្មោះ​ សុត​ ឡុង​ ទៅ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់​ការ​បន្តតាមនិតិវិធីច្បាប់​ ។

LEAVE A REPLY

Please enter your comment!
Please enter your name here