បុរសជំងឺសរសៃប្រសាទ កាប់ប្រពន្ធ និងក្មួយស្លាប់យ៉ាងះណោចអធម

0
12

ខេត្តកំពង់ធំ:ស្រ្តីម្នាក់និងក្មួយប្រុសបានស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធម ដោយសារបុរសជាប្តីស្ត្រីរងគ្រោះកាប់ ។​

ហេតុការណ៍​នេះបានកើតឡើងនៅវេលាម៉ោង ៨និង៥៦នាទី នថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំនុចភូមិអំពុះ ឃុំត្បូងក្រពេី ស្រុកសន្ទុក ខេត្តកពង់ធំ។​

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យឈ្មោះ តាប់ ឈី ភេទប្រុស អាយុ៣៥ឆ្នាំ ជន ជាតិខ្មែរ មានសតិវិបល្លាស មានសតិមិនគ្រប់គ្រាន់(មានជម្ងឺសរសៃប្រសាទ) រស់នៅភូមិត្បូងក្រពេី ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បានយកពូថៅពុះអុសកាប់ទៅលេី ប្រពន្ធ និងក្មួយបណ្តាលអោយស្លាប់ទាំង២នាក់នៅនិងកន្លែងកេីតហេតុ។​

សមត្ថកិច្ចបានឲ្យដឹងទៀតថាជ​នរងគ្រោះឈ្មោះ
ជា ឃីន ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្បូងក្រពេី ឃុំកកោះ ស្រុកសន្ទុកត្រូវជាប្រពន្ធឃាតករ និងឈ្មោះ ផាត ប៉ាវ ភេទប្រុស អាយុ១២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអំពុះ​ឃុំត្បូងក្រពេី ត្រូវជាក្មួយ។​

បច្ចុប្បន្នជនសង្ស័យត្រូវបានចាប់ឃាត់ខ្លួនបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការតាមច្បាប់។

 

LEAVE A REPLY

Please enter your comment!
Please enter your name here