មន្ត្រីសង្ឃ អាជ្ញាធរ មូលដ្ឋាន និងប្រជាពុទ្ធបរិស័ទចូលរួមបួងសួងក្រុងពាលីសាងសង់ សាលាឆាន់ និងផ្ដល់សំភារះជាអំណោយជូនប្រជាពលរដ្ឋក្រីក្រ

0
9

(ឧត្តរមានជ័យ) ព្រះគ្រូធម្មជ័យមង្គល អឿង សំអាង ព្រះវិជ័យធម្មាភិរក្ស ព្រះមេគណ គណៈធម្មយុត្តិកនិកាយខេត្តឧត្តរមានជ័យ បាននិមន្តមន្ត្រីសង្ឃ គណៈធម្មយុត្តិកនិកាយមកពីគ្រប់បណ្តាវត្តអារាមក្នុងខេត្តឧត្តរមានជ័យ រួមទាំងអាជ្ញាធរ មូលដ្ឋានដឹកនាំដោយលោក ហាំង ម៉េង អភិបាលស្រុកត្រពាំងប្រាសាទបានរៀបចំពិធីក្រុងពាលីបួងសួង តាមបែបព្រះសាសនា ដើម្បីសាងសង់នូវសាលាឆាន់ និងផ្តល់ សំភារៈជាអំណោយជូនប្រជាពលរដ្ឋក្រីក្រមកពីចំនួន៤ភូមិ នៅក្នុងឃុំផ្អាវចំនួន៦០គ្រួសារនៅរសៀលថ្ងៃពុធទី០៤ខែ វិច្ឆិកាឆ្នាំ២០២០នៅបរិវេណ អូរទឹកខៀវ ស្ថិតក្នុងឃុំ ផ្អាវស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ។

ព្រះគ្រូ អឿង សំអាង ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តឧត្តរមានជ័យ មានពុទ្ធដេកាថាអំណោយនិងសំភារះគ្រឿងឧបភោគបរិភោគជាការចូលរួមចំណែកពីរសំណាក់ព្រះគ្រូ ចៅអធិការមន្ត្រីសង្ឃ និងពុទ្ធបរិស័ទខ្លះ អំណោយទាំងនេះក្នុងមួយគ្រួសារទទួលបាន អង្ករ២០គីឡូ ឃិត១កញ្ចប់ ថវិកា១៥០០០រៀល។

លោក ហាំង ម៉េង អភិបាលស្រុកត្រពាំងប្រាសាទ
ថ្លែងកោតសរសើរចំពោះព្រះគ្រូមេគណខេត្តរួមទាំងមន្ត្រី សង្ឃ និងលោកតា លោកយាយ ប្រជាពលរដ្ឋ ដែលបានចូលរួម វិស័យព្រះពុទ្ធសាសនាត្រូវបានលើកតំម្កើង និងជាសាសនារបស់រដ្ឋ ដោយពុទ្ធចក្រ និងអាណាចក្របានដើរទទឹមគ្នា ព្រះសង្ឃមានតួនារីសំខាន់បំផុតនៅក្នុងកិច្ចការងារសង្គម ប្រកាន់ខ្ជាប់គុណធម៌ល្អប្រពៃ មានភាពបរិសុទ្ធ ចិត្តមេត្តាធម៌ សុភាពរាបសា និងមានសីលធម៌រស់នៅសុក្រិតក្នុងជីវិត មិនជាប់ជំពាក់បញ្ហាទ្រព្យសម្បត្តិ ទូន្មានអប់រំពុទ្ធបរិស័ទឱ្យជឿអំពើល្អ ប្រព្រឹត្តតែអំពើដែលជាកុសល ជួយមនុស្សឱ្យចេះអាន ចេះសរសេរ រួមចំណែកដើម្បីស្វែងរកកសន្តិភាពជូនប្រទេសជាតិ ជួយដោះស្រាយទំនាស់ដោយធម៌អហិង្សា បច្ចុប្បន្នព្រះសង្ឃបានដើរតួនាទីសំខាន់ក្នុងការចូលរួមជាមួយកិច្ចការសង្គម ផ្តល់ស្បៀងអាហារនិងសម្ភារៈ ជួយដល់ជនរងគ្រោះ ជាមួយនឹងរាជរដ្ឋាភិបាល ដូចពាក្យមួយឃ្លាពោលថា ” ចេះជួយគ្នាក្នុងគ្រាក្រ ស្គាល់មនុស្សល្អក្នុងគ្រាលំបាក ” ។

លោកអភិបាល សុំអំពាវនាវអោយប្រជាពលរដ្ឋត្រូវចូលថែរក្សាការពារព្រៃឈើនៅក្នុង តំបន់ព្រៃសហគមន៍អូរទឹកខៀវនេះ ដើម្បីគ្រោងនេះអោយក្លាយទៅជាតំបន់រមណីយដ្ឋានធម្មជាតិទេសចរណ៍នៅពេលខាងមុខដ៍ឆាប់ៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here