លោក លី សារី អញ្ជើូញចុះពិនិត្យការស្រង់អត្តសញ្ញាណកម្មប្រជាពលរដ្ឋ ដែលរស់នៅលើដីទំនាស់ ស្ថិតនៅចំណុចបឹងជង្រុក និង ចំណុច៦៧១ឃុំទួលពង្រ ស្រុកម៉ាឡៃ

0
9

(បន្ទាយមានជ័យ) សូមអរគុណសន្តិភាព បើគ្មានសន្តិភាព ក៏គ្មានថ្ងៃនេះដែរ លោក លី សារី អភិបាលរងខេត្ត តំណាងអោយឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមជា មួយក្រុមការងារ បានអញ្ជើូញចុះពិនិត្យការស្រង់អត្តសញ្ញាណកម្មប្រជាពលរដ្ឋ ដែលរស់នៅលើដីទំនាស់ ស្ថិតនៅចំណុចបឹងជង្រុក និង ចំណុច៦៧១ (ហៅប្រាសាទក្រៅ) ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នារៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្រោយពីការស្នើសុំជួយអន្តរគមន៍រកយុត្តិធម៌របស់បងប្អូនប្រជាពលរដ្ឋដែលរងការប្រមាថ និងបំផ្លិចបំផ្លាញផលដំណាំ និងស្នើសុំជួយធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់នោះ លោក លី សារី អភិបាលរងខេត្ត រួមជាមួួក្រុមការងារ អាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យជាក់ស្តែងក្នុងការចុះស្រង់អត្តសញ្ញាណកម្មប្រជាពលរដ្ឋ ដែលរស់នៅលើដីទំនាស់ ក្នុនោះ ចំណុច៦៧១ (ហៅប្រាសាទក្រៅ) ចំនួន២៣០គ្រួសារ និងនៅចំណុចបឹងជង្រុកប្រមាណជាង៣៨០គ្រួសារ ឃុំទួលពង្រ ស្រុកម៉ាឡៃ នេះជាស្រង់ស្ថិតិបឋមសម្រាប់បឹងជង្រុក។
ជាមួយគ្នានោះ លោក លី សារី បានបញ្ជាក់ថា៖ ដើម្បីពិនិត្យនិងដោះស្រាយបញ្ហានេះអោយបានច្បាស់លាស់ និងបន្តចាត់វិធានការច្បាប់ខិតខំសម្របសម្រួលទៅតាមគោលការច្បាប់ និងខិតបទដ្ឋានពាក់ព័ន្ធនឹងដីធ្លី ដើម្បីបញ្ចៀសអោយបាននូវរាល់អំពើហឹង្សាតាមគ្រប់រូបភាព និងធ្វើរបាយការណ៍អំពីលទ្ធផលសម្រេចជូនទៅក្រសួងមហាផ្ទៃ។ ជាពិសេសទំនាស់រាំរ៉ៃអ្នកស្រុកយើងប្រឈមលំបាកណាស់ តែនៅពែលនេះក្រោយបញ្ចប់ទំនាស់តាមរូបមន្តគោលនយោបាយឈ្នះៗសម្តេចតេជោរួចហើយ មន្ត្រីពាក់ព័ន្ធ និងជួយអភិវឌ្ឃន៍ចំណុចបឹងជង្រុក និងចំណុច៦៧១ ក្នុងស្រុកម៉ាឡៃនេះអោយមានសាលារៀន ផ្លូវល្អដូចកន្លែងផ្សេងទៀតផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here