ចោរ​ម្នាក់​លួច​ម៉ូតូ Zoomer X​ត្រXត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗក្រុងស្វាយរៀង

0
20

ខេត្តស្វាយរៀង៖ ចោរ​ម្នាក់​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​បាន​ហើយ​ប៉ុន្តែ​រត់​រួច​ត្រូវ​សមត្ថកិច្ច​នគរបាល​ក្រុង​ស្វាយរៀង​ក្របួច​ចាប់​ភ្លាមៗ​ដែរ​បន្ទាប់ពី​ប្រជាពលរដ្ឋ​រាយការណ៍​មក​។ ករណីនេះ​បានកើត​ឡៀង​កាល​ព្រឹក​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ម៉ោង​០៧:០០​នាទី នៅត្រង់ចំណុច ភូមិ​វាល​យន្ត សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ។

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឱយដឹងថា ករណី​លួច​មាន​ស្ថាន​ទម្ងន់​ប្រើ​មធ្យោបាយ​ផ្សេងៗ (​ប្លន់​ម៉ូតូ​) មួយ​កើតឡើង​បង្កដោយ​ជនសង្ស័យ​ម្នាក់​ឈ្មោះ សុខ ទី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​រោងបន្លែ សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង បានធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ ០១ គ្រឿង ម៉ាក​Zoomer X សេរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ​-​បៃតង ពាក់​ផ្លាកលេខ ស្វាយរៀង 1F-1983 របស់​ឈ្មោះ គង់ សុ​ផុន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មន្ត្រីរាជកា​រ មាន​ទីលំនៅ​ភូមិ​.​សង្កាត់​កើតហេតុ​ខាងលើ​។​ប្រភព​នោះ​បន្តថា បន្ទាប់ពី​ធ្វើ​សកម្មភាព​លួចបាន​ហើយ​ជនសង្ស័យ បាន​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​ទិសខាងកើត ហើយក៏​ត្រូវ​ម្ចាស់ផ្ទះ​ស្រែក​អោយ​ប្រជាពលរដ្ឋ​នៅក្បែរនោះ​ជួយ​ជិះ​ម៉ូតូ​ដេញតាម​ពីក្រោយ និង​បាន​រាយការណ៍​មក​នគរបាល​ជួយ​អន្តរាគមន៍​។​

ក្រោយពី​ទទួលបាន​ព័​ត៍​មាន​ភ្លាមៗ​នោះ នគរបាល​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយរៀង ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កាត់​ស្វាយរៀង សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ បានចេញ​ដេញតាម​ជនសង្ស័យ​រហូតដល់​ត្រង់ចំណុច​ខាងមុខ​អតីត​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត ស្ថិត​ក្នុងភូមិ​រោងបន្លែ ក្រុង​ស្វាយរៀង ជនសង្ស័យ​ក៏​ផ្តួល​ម៉ូតូ​ចោល រួច​រត់​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​នៅក្បែរនោះ ហើយក៏​ត្រូវ​សមត្ថកិច្ច​យើង​ឃាត់ខ្លួន​បានតែ​ម្តង​។ បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​ខេត្ត ចាត់ការ​តាមច្បាប់​៕​ដោយ ៖ជា រដ្ឋា

LEAVE A REPLY

Please enter your comment!
Please enter your name here