បុរសម្នាក់បានស្លាប់ភ្លាមៗនិងម្នាក់ទៀតរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកនិងម៉ូតូ នៅលើកំណាត់ផ្លូវជាតិលេខ 53ស្ថិតនៅក្នុងស្រុករលាប្អៀរ

0
50

ខេត្តកំពង់ឆ្នាំង:បុរសម្នាក់បានស្លាប់ភ្លាមៗនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកនិងម៉ូតូ នៅលើកំណាត់ផ្លូវជាតិលេខ 53 ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៥និង
៥០នាទីព្រឹក ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវកៅស៊ូមួយកន្លែងនៅចំណុចមុខផ្ទះរបស់ឈ្មោះ សុខ ចំរើន ស្ថិតក្នុងភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ។

បើយោងតាមការបញ្ចាក់ពីសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុករលាប្អៀរបានឲ្យដឹងថាមុនពេលកើតមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូ០១គ្រឿងម៉ាក HONDA C125 ពណ៍ខ្មៅ ពាក់ផ្លាកលេខកំពង់ឆ្នាំង 1H_55 62 បើកបរដោយឈ្មោះ ឌួង សុខា ភេទប្រុស អាយុ៥៤ឆ្នាំ រស់
នៅភូមិត្រោកកើត ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងបើកបរ ទិសដៅពីកើតទៅលិច នៅពេលដល់ចំណុចខាងលើ បានឡើងវ៉ាជែងរថយន្ត០១គ្រឿង ហើយជ្រុលទៅបុកនិងម៉ូតូ០១គ្រឿងផ្សេងទៀត ម៉ាក់HONDA C125 ពណ៍ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1J_41 18 បើកបរដោយឈ្មោះ សេង ភារះ ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិស្មែត ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ នៅក្នុងដំណើរច្រាសទិសគ្នា បណ្តាលអោយមនុស្សម្នាក់ស្លាប់ភ្លាមៗនិងម្នាក់ផ្សេងទៀតបានរង របួសស្រាល និងខូចម៉ូតូចំនួន០២គ្រឿងស្រាល ។

ក្រោយពេលកើតហេតុភ្លាមៗសមត្ថកិច្ចក៏បានចុះទៅដល់
កន្លែងកើតហេតុនិងបានការពារកន្លែងកើតហេតុនិងបានយកម៉ូតូចំនួន២គ្រឿង មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរនិងបានធ្វើកំណត់ហេតុ ប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែក ជនរង
គ្រោះត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តកំពង់ឆ្នាំងផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here