ស្ត្រី​ម្នាក់ផឹកស្រារហូតសរសៃប្រាសាទចងកសម្លាប់ខ្លួនម្តាយនិងកូនតូចនៅស្រុករមាសហែក

0
23

ខេត្តស្វាយរៀង៖មានករណីចង.កធ្វើអត្តឃាដម្តាយនិងកូនធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងអ្នកភូមិដាក់ការសង្ស័យជាអំពើឃាដកម្ម ក៏ប៉ុន្តែសមត្ថកិច្ចពិនិត្យនិងធ្វើកោសលវិច្ច័យឃើញថា គឺជាករណីចង.កធ្វើអត្តឃាដពុំមែនជាអំពើឃាដកម្មនោះទេ។

បើតាមសមត្ថកិច្ចនគបាលស្រុករមាសហែកបានឲ្យដឹងថា ករណីចង.កធ្វើអត្តឃាដ នេះ កើតឡើងប្រមាណជាម៉ោង០៣ទៀបភ្លឺ ថ្ងៃទី៥វិច្ឆិកា២០២០នៅភូមិក្រសាំងឃុំក្រសាំងស្រុករមាសហែក។ជនដែលគិតខ្លីឈ្មោះលឹម មុំ ភេទស្រីអាយុ៣៨ឆ្នាំ មានទីលំនៅស្រុកកៀនស្វាយខេត្តកណ្តាល មានស្រុកកំណើតភូមិកើតហេតុខាងលើ។ប្រភពដ៏ដែលបន្តទៀតថា ស្រ្តីចងកធ្វើអត្តឃាដ មានប្តីទីរស់នៅស្រុកកៀនស្វាយ ហើយជាមនុស្សញៀនស្រា ផឹកស្រាស្រវឹងរាល់ថ្ងៃ បង្កជម្លោះជាមួយប្តី រហូតប្តីឲ្យត្រឡប់មកផ្ទះឳពុកម្តាយនៅស្រុកកំណើតភូមិក្រសាំងនេះ កាលពីថ្ងៃទី០៣វិច្ឆិកា២០២០ហើយស្រ្តីរងគ្រោះបាននាំកូនប្រុសម្នាក់ឈ្មោះយ៉េន តុលា អាយុ០១ឆ្នាំមកជាមួយ ។

បើតាមអ្នកជិតខាងឲ្យដឹងថា ពេលស្រ្តីនិងកូនមកដល់ផ្ទះឳពុកម្តាយគឺមិននៅផ្ទះទេបានចេញទៅរស់នៅជាមួយកូននៅឯខេត្តកំពង់ចាមក៏ទៅនៅផ្ទះបងស្រីដែលបងស្រីក៏អត់នៅផ្ទះដែរ ពេលនោះស្រ្តីរងគ្រោះ ផឹកស្រា ស្រវឹង កើតសរសៃប្រសាទ យកខ្សែគោបម្រុងនឹងចងក ធ្វើអត្តឃាដ អ្នកជិតខាងមកទាន់ក៏បានចាប់ហើយយកខ្សែចេញពីដៃ រួចអប់រំកុំឲ្យគិតខ្លី មិននឹកស្មានថា គិតខ្លីចង.កកូនព្យួឲ្យស្លាប់ហើយចង.ក ខ្លួនឯងធ្វើអត្តឃាដបែបនេះសោះ។ហើយនៅថ្ងៃកើតហេតុវេលាម៉ោង៦និង២០នាទីព្រឹកអ្នកភូមិបានមកប្រទះឃើញ ជនរងគ្រោះចង.កស្លាប់ទាំងពីនាក់ម្តាយនិងកូនក៏ឆោឡោប្តឹងសមត្ថកិច្ចតែម្តង។

ប្រភពបន្តទៀតថាក្រោយពីទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋលោកអធិការបានរាយការណ៍លោកស្នងការដ្ឋាននគបាលខេត្តស្វាយរៀងភ្លាមៗដែរ។លោកស្នងការក៏បានបញ្ជាឲ្យលោកស្នងការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌដឹកនាំកម្លាំងការិយាល័យជំនាញបច្ចេកទេសនិងក្រុមគ្រូពេទ្យចុំពិត្យនិងធ្វើកោសលវិច្ច័យ សន្និដ្ឋានថា ពិតជាចង.កធ្វើអត្តឃាដ ពិតប្រាកដមែន ដោយស្រ្តីរងគ្រោះជាមនុស្សញៀនស្រា និងមានវិបត្តិក្នុងគ្រួសារផងទៀបគិតខ្លីបែបនេះ។ចំណែកឯប្តីមិនអាចរកការបំភ្លឺបានទេ។សមត្ថកិច្ចក៏បានប្រគល់សព ម្តាយនិងកូនឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ជា រដ្ឋា

LEAVE A REPLY

Please enter your comment!
Please enter your name here