រដ្ឋលេខាធិការក្រសួងព័ត៌មាន ឯកឧត្តម ជុំ កុសល ប្រាប់ទៅក្រុមឧទ្ទាមឲ្យបើកត្រចៀកស្តាប់ឲ្យឮ បើកភ្នែកមើលឲ្យឃើញច្បាស់ថា សម្តេចតេជោហ៊ុន សែនមិនបានឆ្លងកូវីដ-១៩ទេ!!!

0
23

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងព័ត៌មាន ឯកឧត្តម ជុំ កុសល នៅរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបង្ហោះសារតាមគណនីហ្វេសប៊ុកផ្លូវការប្រាប់ទៅក្រុមឧទ្ទាមឲ្យបើកត្រចៀកស្តាប់ឲ្យឮ បើកភ្នែកមើលឲ្យឃើញច្បាស់ថា សម្តេចតេជោហ៊ុន សែនមិនបានឆ្លងកូវីដ-១៩ទេ។

ឯកឧត្តមរដ្ឋលេខាធិការបានឲ្យដឹងថា សូមប្រាប់ទៅក្រុមឧទ្ទាមឲ្យបើកត្រចៀកស្តាប់ឲ្យឮ បើកភ្នែកមើលឲ្យឃើញច្បាស់ថា សម្តេចតេជោហ៊ុន សែនមិនបានឆ្លងកូវីដ១៩ទេគឺលទ្ធផលអវិជ្ជមាន គ្រាន់តែលោកនៅដាច់ដោយឡែករយ:១៤ថ្ងៃតាមវិធានអនាម័យតាមដានសុខភាពរបស់ក្រសួងសុខាភិបាលប៉ុណ្ណោះ ឯកិច្ចការស្នូលរបស់លោកគឺនៅដដែល បូកទាំងការហាត់ប្រាណក៏មានជាធម្មតាដែរ។

ឯកឧត្តម ជុំ កុសល បានបន្តទៀតថា សូមកុំនាំគ្នាផ្លុំខ្យល់ទៅជាព្យុះ ទោះខំទាល់តែដាច់ដង្ហើមដេកដួលស្លាប់ខ្លួនទៀតក៏វាមិនអាចទៅរួចដែរ ។ ដូចគ្នា ដែលអស់លោកធ្វើនយោបាយបន់ឲ្យគេស្លាប់វាគឺជាគំនិតថោកទាបនិងអន់បំផុត។ សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដែលមានបុណ្យបារមី មានវត្ថុស័ក្តិសិទ្ធិតាមរក្សាការពារ។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឲ្យដឹងថាសម្ដេចតេជោនាយករដ្ឋមន្ត្រីធ្លាប់ឆ្លងកាត់សមរភូមិប្រយុទ្ធដល់ទៅ១០៥ ឆ្លាប់ដើរកាត់ចំការមីនទាំងយប់ងងឹត ធ្លាប់ត្រូវបានគេលបធ្វើឃាត ប៉ុន្តែមិនអាចប៉ះពាល់ដល់អាយុជីវិតលោកបានជាដាច់ខាត។ បច្ចុប្បន្ន សម្តេចតេជោ ហ៊ុន សែន មានសុខភាពល្អបរិបូណ៌ កម្លាំងមាំមួន បំពេញកិច្ចការងារប្រទេសជាតិជាធម្មតា។ ដូច្នេះសូមពួកជនថោកទាបដែលបន់ស្រន់ឲ្យសម្តេចឆ្លងកូវីដ១៩ បើកភ្នែកមើលឲ្យច្បាស់ ហើយប្រយ័ត្នការប្រមាថទាំងនោះវិលត្រឡប់ទៅរកខ្លួនឯងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here