នារីម្នាក់ចុះងូតទឹកបាត់ខ្លួនមួយថ្ងៃ ទើបប្រទះឃើញសាកសពបង្កការភ្ញាក់ផ្អើល

0
46

ខេត្តកំពង់ធំ៖​កាលពីម៉ោង០៧:៣០នាទីថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២០វេលាមានការភ្ញាក់ ផ្អើលមួយកើតឡើងក្រោយប្រទះឃើញសាក​សពនារីម្នាក់លង់ទឹកស្លាប់បាត់បង់ជីវិត។​

ហេតុការណ៍​ខាងលើនេះបានកើតឡើងនៅ ភូមិនាងសាវ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ។

សមត្ថកិច្ចបានឲ្យដឹងថា៖ជនរងគ្រោះឈ្មោះ ថា តុលា ភេទស្រី អាយុ២២ឆ្នាំ ។ មុនប្រទះឃើញសាកសព ជនរងគ្រោះបានបាត់ខ្លួនកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ទើបប្រទះឃើញសាកសព។ សមត្ថកិច្វបានឲ្យដឹងទៀតថា ការលង់ទឹកស្លាប់នេះបន្តាលមកពីជនរងគ្រោះចុះងូតទឹក ហើយជនរងគ្រោះមានជំងឺវិកលចរិក។
ក្រោយធ្វើការធ្វើកោសកលយវិច្ច័យ ត្រួតពិនិត្យ និងធ្វើកំណត់ហេតុរួច សាកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here