ទីបំផុតចៅអធិការស្តីទីដែលវាយលោកនេនបណ្ដាលឱ្យរបួសធ្ងន់ស្ម័គ្រចិត្តលាចាកសិក្ខាបទនិងទទួលទោសតាមច្បាប់

0
10

ខេត្តកំពង់ធំ៖ ទីបំផុតលោកសង្ឃ ហ៊ុម ហឿនជាចៅអធិការស្តីទីយល់ព្រមទទួលសារភាពនូវកំហុសឆ្គងរបស់ខ្លួនដែលបានប្រព្រឹត្តខុសធម៌វិន័យព្រះពុទ្ធសាសនានិងសរសេរលិខិតស្ម័គ្រចិត្តលាចាកសិក្ខាបទខ្លួនឯង នៅពីល្ងាចថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញដោយគ្មានអ្នកណាបង្ខិតបង្ខំនោះទេ។
ការស្ម័គ្រចិត្តលាចាកសិក្ខាបទនេះ បន្ទាប់ពីបានបង្កអំពើហិង្សាវាយតប់ទៅលើនេនឈ្មោះ វិចិត្រ អាយុ ១៥ ឆ្នាំបណ្តាលអោយរងរបួសធ្ងន់ធ្ងររ ហូតសំរាកព្យាបាលនៅមន្ទីពេទ្យ។
សូមរំលឹកថាកាលពីវេលាម៉ោង៥និង៤៥នាទីល្ងាចថ្ងៃទី ២ វិច្ឆិកា ឆ្នាំ២០២០ស្ថិតនៅក្នុងព្រះវិហារមួយក្នុងវត្តពណ្ណរាយ ឃុំចើងដើង ស្រុក បារាយណ៍ ខេត្តកំពង់ធំចៅអធិការស្តីទីឈ្មោះ ហ៊ុម ហឿ ន ខឹងជាមួយ កូន នេន ឈ្មោះ វិចិត្រ អាយុ ១៥ឆ្នាំ ខនខានចូលព្រះវិហារសូត្រធម៌និង ថ្វាយបង្គំព្រះមួយល្ងាចក៏ហៅមកហើយប្រើហិង្សាដាល់ វាយដំទាត់ធាក់បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរពេញរាងកាយ។
កូននេនជាជនរងគ្រោះ ឈ្មោះ វិចិត្រ អាយុ១៥ឆ្នាំបានរៀបរាប់ប្រាប់ថា៖ មុនដំបូងចៅអធិការវត្តស្តីទីបានហៅ លោក នេន ទៅសួរនាំរឿងខនខានមិនបានចូលព្រះវិហារសូត្រធម៌ពេល លោក នេន ទៅដល់ហើយអង្គុយលុតជង្គង់នៅពីមុខគ្រូចៅអធិការស្ដីទីនោះហើយលោកក៏សួរពីរ បីម៉ាត់ បន្ទាប់មកក៏វាយលោកនេន ដោយប្រើកណ្ដាប់ដៃដាល់លើផ្ទៃមុខ បណ្តាលឲ្យកូននេន ដួល ទៅលើផ្ទៃឥដ្ឋការ៉ូព្រះវិហារ យកជើងធាក់កន្ត្រុំ ក្បាល លោកនេន តូចហើយក៏យកដៃចាប់បោកក្បាល លោក នេនទៅ លើផ្ទៃឥដ្ឋការ៉ូ និងចាប់ជើងលោក នេន ព្យាយាមលើកបោកលោកនេនទៅនឹងសសរព្រះវិហារប៉ុន្តែលើកមិនរួចពេលនោះលោក នេន ក៏រើបំរះ រួចរត់ចេញពីព្រះវិហារ។ ចំណែក លោក នេន ផ្សេងៗទៀត ឃើញដូច្នោះក៏នាំគ្នារត់ចែកជើងពេញព្រះវិហារផងដែរ។
ពាក់ព័ន្ធករណីខាងលើនេះព្រះតេជគុណ គ្រឹស្តប៊ុនធឿនព្រះមេគុណស្រុកបារាយណ៍មានសង្សដិកាថា រឿងរាវនេះមានការពាក់ព័ន្ធច្រើន ណាស់ កន្លងមកនៅក្នុងវត្តពណ្ណរាយ មិនទាន់មានគ្រូចៅអធិការត្រឹមត្រូវនោះទេ ហើយពុទ្ធបរិស័ទចំណុះជើងវត្តមួយចំនួនក៏នាំគ្នាស្នើសុំឲ្យ លោកចៅអធិការស្តីទីព្រះនាម ហ៊ុមហឿ ន ព្រះជន្មជាង៣០ឆ្នាំ ខាងលើ មើលការខុសត្រូវក្នុងវត្តមួយរយៈសិន។
ចំណែក នេន រងគ្រោះដែលត្រូវលោកវាយនោះក៏មានអ្នកគាំទ្រឲ្យ លោកឡើងធ្វើជាចៅអធិការវត្តទាំងវ័យក្មេងដែរដែលជាហេតុនាំឲ្យមានការកាច់កុងគ្នាដោយសារតែខ្វះធម៌ខន្តីមិនបាននោះ លោកក៏ទៅ បញ្ចេញកំហឹងដាក់នេនខាងលើដើម្បី ព្រមានអ្នកនៅពីក្រោយខ្នងលោកនេននោះ។ ហើយខាងព្រះអង្គជាមេគុណ ស្រុកនិងអាជ្ញាធរក៏ធ្វើការដោះស្រាយ ដោយសន្តិវិធីរួចរាល់អស់ដោយ ភាគីខាងនេន រងគ្រោះនិងក្រុមគ្រួសារសុខចិត្តទទួលយកសំណងជម្ងឺចិត្តនិងការព្យាបាល! ចំណែកផ្លូវច្បាប់យ៉ាងណាទៀតនោះស្រេចតែលើច្បាប់ចុះ។
លោក ម៉ែន លី ស្នងការនគបាលខេត្តកំពង់ធំ បានផ្ដល់បទសម្ភាសតាមទូស័ព្ទថា ចំពោះផ្លូវច្បាប់គឺត្រូវអនុវត្តនទាំង២ជំហ៊ាន ជំហ៊ានទី១ ខាងសាសនាត្រូវតែចាប់ផ្សឹក ជំហ៊ានទី២ ត្រូវអនុវត្តន៍តាមច្បាប់៕ប៊ុនរិទ្ធី

LEAVE A REPLY

Please enter your comment!
Please enter your name here