ពុកម៉ែ បងប្អូន អ្នកបឹងជង្រុកឃុំទួលពង្ររួសរាន់ឡើង ក្រុមការងារបន្តចុះស្រង់អត្តសញ្ញាណកម្មរយៈពេល១ថ្ងៃទៀត

0
6

(បន្ទាយមានជ័យ) ដើម្បីជួយអន្តរគមន៍រកយុត្តិធម៌របស់បងប្អូនប្រជាពលរដ្ឋដែលរងការប្រមាថ និងបំផ្លិចបំផ្លាញផលដំណាំ និងស្នើសុំជួយធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់នោះលោក លី សារី អភិបាលរងខេត្ដ តំណាងអិយឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារខេត្ដបានអញ្ជើញបន្តចុះពិនិត្យនិងការស្រង់ស្ថិតិប្រជាពលរដ្ឋ ដែលរស់នៅលើដីទំនាស់ ស្ថិតនៅចំណុច៦៧១ ហៅ (ប្រសាទក្រៅ) និងចំណុចបឹងជង្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នារៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០។
ជាមួយគ្នានោះ លោក លី សារី បានបញ្ជាក់ថា៖ ដើម្បីពិនិត្យនិងដោះស្រាយបញ្ហានេះអោយបានច្បាស់លាស់ និងបន្តចាត់វិធានការច្បាប់ខិតខំសម្របសម្រួលទៅតាមគោលការច្បាប់ និងខិតបទដ្ឋានពាក់ព័ន្ធនឹងដីធ្លី ដើម្បីបញ្ចៀសអោយបាននូវរាល់អំពើហឹង្សាតាមគ្រប់រូបភាព។
លោក លី សារី បានបន្តបញ្ជាក់ថា៖ ជាក់ស្តែង ជាលទ្ឋផល សម្រេចបាន៩០% ក្នុងរយៈពេលចំនួនៈ០៣ថ្ងៃ លើទីតាំង០២ កន្លែង ហើយបងប្អូនប្រជាពលរដ្ឋបានមកចូលរួមកត់ត្រាចុះបញ្ជីឈ្មោះដែលមានដីនៅទីនោះសរុបៈ៩៦៣ គ្រួសារ លើសអ្វីដែលបានគ្រោងទុក៕

LEAVE A REPLY

Please enter your comment!
Please enter your name here