អស់បារម្ភហើយ ! អាជ្ញាធរស្រុកប្រាសាទសំបូរយកអំណោយចែកជូនគ្រួសារ គរ ឆ្គួត មួយគ្រួសារនិងយកចិត្តទុកដាក់រក្សាការពារសុវត្ថិភាពថែមទៀត

0
19

កំពង់ធំ= លោក អ៊ុច វណ្ណរ៉ា អភិបាលស្រុកប្រាសាទសំបូរនិងក្រុមការងារយកអំណោចចែកជូនគ្រួសាររងគ្រោះនិងក្រីក្រនៅភូមិទឹកអណ្ដូង ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
ក្រោយពីទទួលបានព័ត៏មានពីស្ថានភាពគ្រួសារជនរងគ្រោះមួយគ្រួសារមានគ្នាតែ២នាក់ ម្ដាយនិងកូនស្រី ទាំង២នាក់មានសតិមិនគ្រប់គ្រាន់ មានជីវភាពក្រលំបាកលំបិនខ្លាំងពេក និងត្រូវបានគេចាប់រំលោភកូនស្រីជាបន្ដបន្ទាប់ទាំងជើងជាប់ច្រវ៉ាក់ទៀតនោះ ធ្វើអោយអ្នកជិតខាងនិងមហាជនបាននឹកអាណិតអាសូរយ៉ាងក្រៃលែងស្ទើរតែទប់ទឹកភ្នែកមិនជាប់ ។
បើតាមការរៀបរាប់ពីអ្នកជិតខាងថា ខ្លួនបានជួយចិញ្ចឹម ផ្គត់ផ្គងផ្ដល់ម្អូបអាហាររាល់ថ្ងៃ រហូតអស់លទ្ធភាព ដែលតំរូវអោយអាជ្ញាធរ យកចិត្តទុកដាក់ ការពារ ថែរក្សា និងផ្គតផ្គង ជាប់ជាប្រចាំ។
សម្ភារៈដែលបានចែកជូនគ្រួសារក្រីក្រនៅភូមិទឹកអណ្ដូងឃុំតាំងក្រសៅ -អង្ករ ១០០គីឡូក្រាម ឆ្នាំង២ ចានបាយ ៥ ចានសម្លរ២ ចានដែកធំ១ មុង១ កន្ទេល១ ក្រមា១ សាប៊ូ៥ដុំ ស្បែកជើងផ្ទាត់មួយមួយគូរ ខ្នើយមួយ កញ្ច្រែង១ បោយដងទឹក១ វែកសម្ល១ ទឹកផ្លែឈើមួយកេសទឹកសុទ្ធបីកេះ សំឡីអនាម័យមួយដុំសាប៊ូកក់សក់១ដប ច្រាសដុសធ្មេញពីថ្នាំដុសធ្មេញ២ ទឹកត្រី៨ ដប ទឹកស៊ីអ៊ីវ ៨ដប មី ៤០ បញ្ចប់ និងថវិកា៤៥០,០០០រៀល.លោកលោក លឹមវណ្ណា អាជីវករផ្គត់ផ្គង់អគ្គីសនីស្រុកប្រាសាទសំបូរបានឧបត្ថម្ភអំពូលសូឡាចំនួន ១ផ្ទាំងដើម្បីបំភ្លឺផ្ទះនៅពេលយប់ អំណោយទាំងនេះទុកដាក់ដោយលោក មេភូមិ ជាអ្នករៀបចំកែតម្រូវប្រចាំថ្ងៃតាមការគួរ។
លោក អ៊ុច វណ្ណរ៉ា អភិបាលស្រុកប្រាសាទសំបូរ បានផ្ដល់បទសម្ភាសតាមប្រព័ទ្ធតេលេក្រាមថា ក្រុមគ្រួសារមួយនេះត្រូវបានអាជ្ញាធរយើងយកចិត្តទុកដាក់ណាស់ ក្រុមគ្រួសារនេះបានទទួលកញ្ចប់ថវិការរបស់រដ្នាភិបាលក្នុងសម័យ កូវីត នេះជារាងរាល់ខែដែរ តែប៉ុន្មានថ្ងៃនេះយើងទទួលព័ត៏មានបានថាមានជនដៃដល់ចាប់រំលោភកូនស្រី យើងក៏បានអោយសមត្ថកិច្ចចាប់ជនដៃដល់ចាត់ការតាមនិតិវិធីច្បាប់ហើយ ចំពោះចាត់ការពារសុវត្ថិភាពនិងសនិ្ដសុខ ក្រុមគ្រួសារនេះថ្ងៃខាងមុខ គឺអាជ្ញាភូមិ ឃុំ ស្រុក កំពុងតែពិភាក្សាគ្នារកដំណោះស្រាយប្រកបដោយគំនិតឆ្លាត់វៃដោយមិនទុកអោយគាត់មានគ្រោះថ្នាក់ទៀតឡើយ ៕ ប៊ុនរិទ្ធី

LEAVE A REPLY

Please enter your comment!
Please enter your name here