បុគ្គលិកមន្ទីរពេទ្យខេត្តកំពង់ធំ យកម៉ោងរដ្ឋទៅបម្រើ ការងារគ្លីនិក ឯកជន រងការរិះគន់ពីសំណាកប្រជាពលរដ្ឋ ដែល ទៅ សម្រាក ព្យាបាលជំងឺ !

0
84

(កំពង់ធំ) ៖ ប្រជាពលរដ្ឋ ដែល ទៅ សម្រាក ព្យាបាលជំងឺ ក៏ ដូច ជា គ្រូពេទ្យ មួយ ចំនួន នៅ ក្នុង មន្ទីរពេទ្យ ខេត្តកំពង់ធំ នាំ គ្នា និយាយ រិះគន់ថា ក្នុង មួយ រយៈពេល ចុង ក្រោយ នេះ បុគ្គលិក និង ក្រុម គ្រូពេទ្យ មួយ ចំនួន រួម ទាំង អស់លោក វេជ្ជបណ្ឌិត ផង ដែរ ហាក់ដូចជា មិន គោរព តួនាទី ភារកិច្ច របស់ ខ្លួន សោះ ជា ពិសេស គឺ មិន គោរព ពេល ម៉ោង ធ្វើ ការងារ ប្រចាំ ថ្ងៃ របស់ មន្ត្រីរាជការ តែ ម្តង ដែលគេ ចោទ ថា គិតតែ ស្វែងរក នូវ លាភ សក្ការៈ ពី ខាង ក្រៅតាម រយៈ នៃ ការ បើក គ្លី និកពិគ្រោះ និង ព្យាបាល ជំងឺឯកជន រក លុយ នៅ ខាងក្រៅ ។ចំណុច នេះ ហើយ ដែល ធ្វើ ឲ្យ បុគ្គលិក ក្នុង មន្ទីរពេទ្យ មួយ ចំនួន មានការ យឺត យ៉ាវ នៅ ក្នុង ការ មក បម្រើ ការងារ ជួ យសង្គ្រោះ ប្រជាពលរដ្ឋ ឲ្យ បាន ទាន់ ពេលវេលា នោះ ។

ពលរដ្ឋ បន្តថា ជាក់ស្តែង កាលពី រសៀល ថ្ងៃ ទី ០៥ ខែវិច្ឆិកា ឆ្នាំ២០២០ មាន ពលរដ្ឋ ទៅ ពិនិត្យ និង ព្យាបាល ធ្មេញ នៅ ក្នុង មន្ទីរពេទ្យ ខេត្តកំពង់ធំ ដើរ រក គ្រូពេទ្យ ធ្មេញ មិន ជួប ក៏ សួរនាំ បុគ្គលិក នៅ ទីនោះ គាត់ ប្រាប់ ថា ឲ្យ ទៅ សួរនាំ គ្រូពេទ្យ ដែល ប្រចាំការ នៅ បន្ទប់ ខាង មុខ ដល់ ពលរដ្ឋ ទៅ ជួប គ្រូពេទ្យ ចាំ ការ គាត់ សួរនាំ ពលរដ្ឋ រួច ទើប គ្រូពេទ្យ ប្រចាំការ នោះ ខ លតា ម ទូរស័ព្ទ ទៅ ប្រាប់ គ្រូពេទ្យ ធ្មេញ ថា លោកគ្រូ មាន គេ មក រក ធ្វើ ធ្មេញ នៅ មន្ទី រ ពេទ្យ បន្ទាប់ មក ពេទ្យ ប្រចាំការ ប្រាប់ ថា គាត់ ជាប់រវល់ បើ មិនសូវ ឈឺ ខ្លាំង ទេ ចាំ ស្អែក ព្រឹក ចាំ មក ។
ប្រភព ពី បុគ្គលិក របស់ មន្ទីរ សូម មិន បញ្ចេញ ឈ្មោះ បាន បង្ហើប ថា នៅ ក្នុង មន្ទីរពេទ្យ ខេត្តកំពង់ធំ ឥលូវ មិនមែន មាន តែ ផ្នែក ខាង ពិនិត្យ និង ព្យាបាល ធ្មេញ តែ មួយ នោះ ទេ ដែល មិន គោរព ពេល ម៉ោង ធ្វើ ការងារ របស់ រដ្ឋ នោះ គឺ រញ៉េរញ៉ៃ គ្រប់ តែ ផ្នែក ហ្នឹង។ ពាក់ ព័ន្ធ និង ករណី ខាងលើ នេះ លោក វេជ្ជបណ្ឌិត លឹ ម ស៊ុន ប៉ុន ហុង នឹង ជា ប្រធាន មន្ទីរ ពេទ្យ ខេត្តកំពង់ធំ បាន មាន ប្រសាសន៍ ប្រាប់សារព័ត៌មានយើងឲ្យ ដឹង តាម ប្រព័ន្ធ ទូរស័ព្ទ នៅ ព្រឹក ថ្ងៃ ទី ០៦ វិច្ឆិកា នេះ ថា នៅ រយៈពេល ចុងឆ្នាំ នេះ លោក បាន កោះហៅ បុគ្គលិក មក ប្រជុំ ពង្រឹង ឡើង វិញ ជុំ បញ្ហា ខាងលើ ដោយ អនុវត្ត ឲ្យ បាន តឹង រឹង បំផុត នូវ ការ គោរព វិន័យ ក្រម សីល ធ ម៍ និង គោរព ពេល ម៉ោង ធ្វើការងារ ឲ្យ បាន ត្រឹមត្រូវ ដោយ ចាប់ អនុវត្ត ចាប់ពី ដើម ឆ្មាំ ២០២១ នេះ តទៅ ដោយ ក្នុង ១ ថ្ងៃ ត្រូវ ចុះ វត្តមាន ឲ្យ បាន ៤ ដង មុន ចូល ធ្វើការ និង ក្រោយ ចប់ ម៉ោង ធ្វើ ការងារ ។

ចំណែក បញ្ហា ករណី រឿង ពេទ្យធ្មេញ នៅ ក្នុង មន្ទីរពេទ្យ បច្ចុប្បន្ន នេះ លោក ទទួលស្គាល់ ថា មិន ទាន់ មាន សម្ភារ ទំនើប ៗ ដូច នៅ តាម គ្លី និ ក ឯកជន នៅឡើយ នោះ ទេ ដែល ជា ហេតុ នាំ ឲ្យ ប្រជាពលរដ្ឋ ភាគច្រើន នាំ គ្នា ងាក ទៅ រក សេវា ព្យាបាល ធ្មេញ នៅ ខាងក្រៅ យ៉ាង ណា ម៉េ ញ លោក សន្យា ថា នៅ ចាប់ពី ដើមឆ្នាំ ២០២១ ឆាប់ ខាង មុខ នេះ លោក បាន សំណូម ពរ សុំ ឲ្យ ផ្នែក ខាង លោកគ្រូ ពេទ្យ ដែល មាន ឯកទេស ខាង ធ្មេញ ធ្វើ យ៉ាងណា សហ ការ គ្នា ជាមួយ មន្ទីរពេទ្យ ខេត្ត ដោយ នាំ យក នូវ ឧបករណ៍ ទំនើប ៗ មក ដាក់ បម្រើ ការ ជូន ប្រជាពលរដ្ឋ នៅ ក្នុង មន្ទីរពេទ្យ ដោយ តម្រូវ ឲ្យ បង់ វិភាគទាន មួយ ចំនួន ចូល មន្ទីរ ពេទ្យ សល់ ប៉ុន្មាន នៅ លើ ខាង ជំនាញ ពេទ្យធ្មេញ ចុះ លោក លើក ឡើង ថា ការ ធ្វើ បែប នេះ គឺ ដើម្បី ឲ្យ ខាង មន្ទីរពេទ្យ របស់ យើង មានដំណើរ ការ ល្អ នៅ ក្នុង ការ ព្យាបាល សុខភាព មាត់ ធ្មេញ ក៏ ដូច ជា ការ ព្យាបាល ជម្ងឺ ផ្សេង ៗ ទូរ ទៅ ជូន ដល់ ប្រជាពលរដ្ឋ យើង ។

ជុំវិញ បញ្ហា នេះ លោក វេជ្ជបណ្ឌិត ស្រី ស៊ី ន នឹង ជា ប្រធាន មន្ទីរ សុខាភិបាល ខេត្តកំពង់ធំ មាន ប្រសាសន៍ ប្រាប់ តាម ទូរស័ព្ទ ថា ខាង មន្ទីរ បាន ចុះ ប្រជុំ ប្រចាំខែ ដើម្បី ពង្រឹង ដល់ បុគ្គ លិក នៃ មន្ទីរពេទ្យ បើ មាន បញ្ហា ចាំ សំខាន់ ៗ ក៏ លោក បាន ចុះ ជួប ផ្ទាល់ បន្ថែម ទៀត ហើយ កន្លង មក ខាង មន្ទីរ សុខាភិបាល មាន តួរ នាទី មើល ការ ខុស ត្រូវ ពីលើ មន្ទីរពេទ្យ ខេត្ត ពិ តមែន ហើយ ខាង មន្ទីរពេទ្យ ខេត្ត លោក ក៏ មាន ប្រធាន មន្ទីរពេទ្យ និង លោក អនុប្រធាន ជា ច្រើន នាក់ ទៀត ផង ដែរ ដើម្បី មើល ការ ខុស ត្រូវ នៅ ក្នុង មន្ទីរពេទ្យ ទោះ យ៉ាងណា លោក នឹង ធ្វើការ ពង្រឹង ឡើង វិញ ជុំវិញ បញ្ហា ខាងលើ នេះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here