បង្ក្រាបករណីជួញដូរនិង រក្សាទុក ប្រើប្រាស់គ្រឿងញៀនបាន ៦នាក់ នៅស្រុកកំពង់ត្រឡាច

0
14

—-
កំពង់ឆ្នាំង:អនុវត្តតាមបទបញ្ជារបស់ស្នងការនគរបាលខេត្ត និង មានការសម្របសម្រួលនីតិវិធីពី ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត សមត្ថកិច្ចនគរបាលខេត្ត បានចុះបង្រ្កាបជាក់ស្តែង ជួញដូរ និង ផ្តល់ទីតាំងឲ ប្រើប្រាស់ ដោយខុសច្បាប់ នូវសារធាតុញៀន ១ករណី ឃាត់ខ្លួនមនុស្ស៦នាក់ នៅស្រុកកំពង់ត្រឡាច ។

– វេលាម៉ោង ១៣ និង ០០នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តចំនួន ០៩នាក់ សហការជាមួយកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនស្រុកកំពង់ត្រឡាចសរុបចំនួន ១៥នាក់ ដឹកនាំដោយលោក វ.ឯក ហ៊ុល វាសនា ស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀន។

នៅចំណុចផ្ទះរបស់ឈ្មោះ សុះ ខសំ ភេទស្រី ក្នុងភូមិច្រករមៀត ឃុំអូឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ជាលទ្ធផល:ឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ស្រី ០១នាក់ ដូចខាងក្រោម
១/ឈ្មោះ សុះ ខសំ ភេទស្រី អាយុ ៣២ឆ្នាំជនជាតិ ខ្មែរឥស្លាម មុខរបរ កម្មកររោងចក្រ នៅភូមិច្រករមៀត ឃុំអូឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង(ជួញដូរ និង ផ្តល់ទីតាំងឲ ប្រើប្រាស់ សារធាតុញៀនខុសច្បាប់)។
២/ឈ្មោះ លី ឃាក់ ភេទប្រុសអាយុ ២៣ឆ្នាំ ជនជាតិ ខ្មែរ ឥស្លាម មុខរបរកសិករ នៅភូមិចាន់គៀក ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
៣/ឈ្មោះ ស៊ូ ម៉ូសា ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មុខរបរ កសិករ នៅភូមិស្រែព្រៃ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
(ទាំង ០២នាក់ ជួញដូរ សារធាតុញៀនខុសច្បាប់)
៤/ឈ្មោះ សុះ ស្មាឯល ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ ជាងដែក នៅភូមិច្រករមៀត ឃុំអូយឫស្សី ស្រុកកំពង់ត្រឡាច។
៥/ឈ្មោះ សុះ ហាសាន់ ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរឥស្លាម នៅភូមិច្រករមៀត ឃុំអូឫស្សី ស្រុកកំពង់ត្រឡាច។
៦/ឈ្មោះកៃ យូ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរកសិករ នៅភូមិស្រែព្រៃ ឃុំអូឬស្សី ស្រុកកំពង់ត្រឡាច (ទាំង ០៣នាក់ ប្រើប្រាស់ សារធាតុញៀនខុសច្បាប់)។

ដកហូតវត្ថុតាង:ថ្នាំងញៀនចំនួន ០៥កញ្ចប់,ជញ្ជីងថ្លឹងថ្នាំញៀន ០១គ្រឿង,ទូរសព្ឌ័ ០២គ្រឿង,សម្ភារៈវេចខ្ចប់ និង ឧបករណ៍ជក់មួយចំនួន។

LEAVE A REPLY

Please enter your comment!
Please enter your name here