តុលាការខេត្ដស្វាយរៀង ចេញដីកាបង្គាប់ឲ្យឈ្មោះ សុខ សុភ័ក្រ ថៅកែឡានជនបង្ក ចូលខ្លួនបំភ្លឺក្នុងសំណុំរឿងរថយន្តបុកចូលផ្ទះស្លាប់មនុស្ស៤នាក់

0
105

ខេត្ដស្វាយរៀង៖ លោក សោ ពន្លក ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ដស្វាយរៀង បានចេញដីកាបង្គាប់ឲ្យឈ្មោះ សុខ សុភ័ក្រ ភេទប្រុស អាយុ៣៥ ឆ្នាំមុខរបរ មន្ដ្រីនគរបាល ពាក់ព័ន្ធករណី «បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្ដាលឲ្យរបួស និងស្លាប់អ្នកដទៃ» ប្រព្រឹត្ដិនៅភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយ រៀង កាលពីថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៩ ដើម្បីសាកសួរ ។

នេះបើយោងតាមអង្គភាពសារព័ត៌មានយេីង ទទួលបាននៅព្រឹកថ្ងៃទី០៦ ខែ វិច្ឆិកា ឆ្នាំ២០២០នេះ ។

សូមបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ដ៏រន្ធត់ខាងលើនេះបានកើត ឡើងនៅភូមិត្របែកប្រហោង ឃុំតាសួ ស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

ប្រភពព័ត៌មានបានប្រាប់្យដឹងថា សពជនរងគ្រោះ៤នាក់ ទី១ឈ្មោះ នាង សុផាន់តារ៉ា ភេទប្រុស អាយុ៤០ឆ្នាំ (ប្តី), ទី២ឈ្មោះ សាត់ វណ្ណា ភេទស្រី អាយុ ២៨ឆ្នាំ (ប្រពន្ធ),ទី៣ឈ្មោះ ស្តើង ភារុន ភេទប្រុស អាយុ២ឆ្នាំ (កូន), និងទី៤ ឈ្មោះ ស្តើង ដាវីត ភេទប្រុស អាយុ ២ខែ (កូន)»៕

LEAVE A REPLY

Please enter your comment!
Please enter your name here