លោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្រ្ត មណ្ឌល កំពង់ឆ្នាំង និងក្រុមការងារ បានចុះជួយច្រូត​ស្រូវ ប្រជាពលរដ្ឋស្ថិតក្នុងភូមិថ្មរាប ឃុំពង្រ

0
10

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ​២០២០ លោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្រ្ត មណ្ឌល កំពង់ឆ្នាំង និងក្រុមការងារ មាន លោកប្រធានមន្ទីរ អភិវឌ្ឍជនបទ លោក សេង វិចិត្រ អភិបាលរងស្រុក លោក ខែក សុផល មេឃុំ ពង្រ និងសហការី បានចុះជួយច្រូតស្រូវ ប្រជា​ពលរដ្ឋស្ថិតក្នុងភូមិថ្មរាប ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។​

លោក ជំទាវ កែ ច័ន្ទមុនី តំណាងរាស្រ្ត មណ្ឌល កំពង់ឆ្នាំង ថ្លែងថា រដូវនេះជារដូវប្រមូលផល ច្រូតកាត់ស្រូវ ដែលក្រុមគ្រួសារនីមួយៗ កំពុង​តែមានភាពមមាញឹក ដោយឡែកគ្រួសារខ្លះ​ទៀត ដោយសារតែសមាជិកគ្រួសារតិច បានបង្ខំចិត្តជួលកម្លាំងពលកម្មពីខាងក្រៅ មកជួយបន្ថែមទៀត។ នៅពេលនេះ លោកជំទាវ​ បានដឹកនាំក្រុមការងារចូលរួមជួយច្រូតស្រូវ ក្នុងគោលបំណងដើម្បីកាត់បន្ថយការចំណាយថវិកា របស់ប្រជាកសិករ ក្នុងការជួលកម្លាំងពលកម្មមកប្រមូលផលស្រូវដែលទុំពេញវាលស្រែ។
ជាមួយគ្នានោះដែរ  លោក ជំទាវ កែ ច័ន្ទមុនី តំណាងរាស្រ្ត មណ្ឌល កំពង់ឆ្នាំង បានសំដែងនូវមនោសញ្ជេតនាសប្បាយរីករាយ ដោយការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋទទួលបានលទ្ធផលល្អ។ លើសពីនេះទៀត លោកជំទាវ​ បានសំណូមពរដល់ប្រជាកសិករទាំងអស់ ត្រូវផលិតស្រូវស្របទៅតាមតម្រូវការរបស់ទីផ្សារ និងមានគុណភាពល្អ ឲ្យកាន់តែច្រើននៅឆ្នាំក្រោយៗទៀត ដើម្បីលើកកម្ពស់កម្រិតជីវភាពគ្រួសារឲ្យមានការរីកចម្រើនកាន់តែល្អប្រសើរឡើងថែមទៀត ជាពិសេស ត្រូវអនុវត្តការថែរក្សាអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាលប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ និងចូលរួមថែរក្សានូវសុខសន្តិភាព ស្ថេរភាពនយោបាយ កុំជឿតាមការញុះញង់របស់ជនអគតិមួយចំនួនឲ្យសោះ។

ក្នុងឱកាសនោះផងដែរ​ លោក ជំទាវ កែ ច័ន្ទមុនី តំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង បានឧប្ថម្ភថវិកាចំនួន ៦០.០០០៛ ដល់ម្ចាស់ស្រែផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here