អភិបាលខេត្តកំពង់ចាម រួមនឹង ក្រុម ការងារ បានផ្តល់ ប្រេង ម៉ាស៊ូត ជាង ៤០០០លីត្រ សម្រាប់ កសិករ ក្នុង ស្រុក កងមាស បង្កបង្កើនផល ស្រូវ ប្រាំង

0
15

កំពង់ចាម : ក្នុង ឱកាស ចុះ ពិនិត្យ ម៉ាស៊ីន បូម ទឹក ចេញ ពី តំបន់ បឹង B6 ចូលទៅ អាំង បឹងកក់ ស្ថិត នៅ ក្នុង ភូមិ កងតាណឹង ទី៩ ឃុំ កងតាណឹង ស្រុក កងមាស នាព្រឹក ថ្ងៃ ទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម រួមនឹង មន្ត្រី ពាក់ព័ន្ធ បាន ផ្ដល់ ប្រេង ម៉ាស៊ូត ចំនួន ៤១២០ លីត្រ សម្រាប់ បងប្អូន ប្រជាកសិករ បង្កបង្កើនផល ស្រូវ នារដូវប្រាំង ប្រមាណ ជា៣៥០ហិកតា ។

លោក ភោគ សាវុធ អភិបាល ស្រុក កងមាស បាន ឲ្យដឹងថា ដោយសារ ឆ្នាំ នេះ ទឹក ទន្លេ មេគង្គ មាន កម្រិត ទាប មិនបាន ចូល ទៅដល់ តំបន់ អាង ស្តុក ទឹក បឹងកក់ សម្រាប់ ប្រជាពលរដ្ឋ ក្នុង តំបន់ នោះ ប្រេីប្រាស់ ក្នុង ការ បង្កបង្កេីន ផល ស្រូវ ប្រាំង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួម នឹង សហការី បាន ផ្ដល់ ប្រេង ម៉ាស៊ូត ចំនួន ចំនួន២០០០លីត្រ លោក អ៊ុ វិបុល ប្រធានមន្ទី ធនធានទឹក និង ឧតុនិយម ខេត្តកំពង់ចាម បាន ឧបត្ថម្ភ ២០០០លីត្រ និង លោកគ្រី ស៊ាង ឡុង ក្រុមការងារចុះជួយឃុំកងតាណឹង ជួយឧបត្ថម្ភ ១២០លីត្រ សរុបរួម ៤១២០លីត្រ សម្រាប់ ចាក់ ម៉ាស៊ីន ចំនួន ២គ្រឿង ដែល ជា ការ ជំនួយ របស់ ក្រសួង ធនធានទឹក និង ឧតុនិយម ដេីម្បី ជា ប្រយោជន៍ របស់ បងប្អូន ប្រជាពលរដ្ឋ នៅ ក្នុង ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម ។
គួរ បញ្ជាក់ ថា ក្នុងឆ្នាំ២០២០នេះ កម្ពស់ទឹក ទន្លេ មេគង្គ មាន កម្រិត ត្រឹមតែ១២,៤៧ម៉ែត្រ ហេីយ ប្រភពទឹកបានចូលទៅ ក្នុង ព្រែក បឹងបួរ ប្រមាណជា ៥០ភាគរយ ប៉ុណ្ណោះ ដែល អាច នាំ ឲ្យ ប្រឈមនឹងការខ្វះទឹក សម្រាប់ ផ្គត់ផ្គង់ ស្រូវ ប្រាំង នៅតាមតំបន់មួយចំនួន ពិសេសក្នុងស្រុកកងមាសនេះ តែ ម្ដង ដោយ ហេតុ ដូច្នេះ ទើប ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម បាន ស្នើសុំ ម៉ាស៊ីនបូមទឹក ចំនួន២គ្រឿង ពី ក្រសួង ធនធាន ធនធានទឹក និង ឧតុនិយម រួមជាមួយការ ជួយ ឧបត្ថម្ភ ប្រេង ម៉ាស៊ូត ដេីម្បី ផ្តល់ ឱកាស ឲ្យ បងប្អូន ប្រជាពលរដ្ឋ បង្ក បង្កបង្កើនផល ស្រូវ ក្នុង រដូវ ប្រាំង ខាង មុខ នេះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here