ពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទី១២ឆ្នាំសិក្សា២០១៩-២០២០ ទាំង ៣ វិទ្យាល័យ ក្នុងស្រុកបន្ទាយមាស

0
19

………..
ព្រឹកថ្ងៃអាទិត្យ ៨រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញ ជាអធិបតី ក្នុងពិធីជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា ២០១៩-២០២០ ដែលមកពី វិទ្យាល័យចំនួន ៣ក្នុងស្រុកបន្ទាយមាសខេត្តកំពត។

ពិធីនេះបានធ្វើឡើង នៅវិទ្យាល័យទូកមាស ក៏មានវត្តមានអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុងស្រុកទាំង៨ ក្នុងខេត្តផងដែរ ។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ត្រូវយកចិត្តទុកដាក់ខិតខំសិក្សារៀនសូត្រ ដើម្បីត្រៀមលក្ខណៈក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ឲ្យទទួលបានលទ្ធផលជោគជ័យទាំងអស់គ្នា។

ក្នុងឱកាសនោះឯកឧត្តម ជាវ តាយ ក៏បាននាំមកនូវថវិកាសរុប១៩,២១០,០០០រៀល ជូនលោកគ្រូ អ្នកគ្រូចំនួន៩៣នាក់ ម្នាក់ៗថវិកា ៥ម៉ឺនរៀល និងសិស្សានុសិស្សចំនួន៧០៣នាក់ក្នុងម្នាក់ៗថវិកា២ម៉ឺនរៀល ព្រមទាំងសៀវភៅកម្រងវិញ្ញាសារក្នុងម្នាក់ៗមួយក្បាល ស្មើ៧០៣ក្បាលផងដែរ និងឧបត្ថម្ភកងកម្លាំងនគរបាលចំនួន២៥នាក់ ម្នាក់ៗ២ម៉ឺនរៀល។

LEAVE A REPLY

Please enter your comment!
Please enter your name here