សម្តេចក្រឡាហោម ស ខេង ចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋនៅបាត់ដំបងជាង១ម៉ឺនគ្រួសារ

0
12

ខេត្តបាត់ដំបង !សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចុះជួបសំណេះសំណាល សួរសុខទុក្ខ ចែកអំណោយជាស្រូវពូជ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួនជូនដល់ប្រជាពលរដ្ឋចំនួន ១០.២១០គ្រួសារ មកពី០៨ក្រុងស្រុកដែលរងគ្រោះដោយទឹកជំនន់ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ដែលពិធីនេះប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងបរិវេណអាកាសយានដ្ឋានព្រលានយន្តហោះ វាលបែកចានស្ថិតក្នុងក្រុងនិងខេត្តបាត់ដំបង។

ក្នុងឱកាសជួបសំណេះសំណាលនាព្រឹកនេះដែរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចបានថ្លែងថា ឆ្នាំនេះគឺជាឆ្នាំមួយមានលក្ខណៈពិសេសដែលយើងបានដឹងទាំងអស់គ្នាហើយថា ទឹកជំនន់នេះគឺជាទឹកភ្លៀង ហើយសំរាប់ខេត្តបាត់ដំបងក្នុងនាមសម្ដេចជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយខេត្តបាត់ដំបង និងជាប្រធានគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តបាត់ដំបង សម្ដេចសូមថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះករុណាជាម្ចាស់ជីវិតតម្កល់លើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចម៉ែ ដែលលោកបានរាជទាននូវអំណោយដល់ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងយើងនេះ ។

ហើយក៏ដូចជាការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្ដេចអគ្គមហាពញ្ញាចក្រី សម្ដេចវិបុលសេនាភក្តី សាយ ឈុំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយក៏ដូចជាអរគុណចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ដែលបានជួយជ្រំជ្រែងនិងផ្តល់អំណោយជាបន្តបន្ទាប់នៅក្នុងខេត្តបាត់ដំបងយើង ដែលធ្វើអោយប្រជាពលរដ្ឋលោកមានលទ្ធភាពអាចដោះស្រាយបញ្ហាលំបាកបានមួយរយ:ពេលដែលទឹកជំនន់បានឡើងនេះ ហើយក៏សូមថ្វាយព្រះពរដល់ព្រះករុណានឹងសម្តេចម៉ែ ហើយក៏ដូចជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាពញាចក្រី សម្ដេចវិបុលសេនាភក្តី សាយ ឈុំ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឯកឧត្តម លោកជំទាវ និងសប្បុរសជនទាំងអស់ អោយជួបតែសេចក្តីនិងទទួលបានជោគជ័យគ្រប់ភារកិច្ច។

បន្ថែមពីនេះសម្ដេចក្រឡាហោមក៏សូមអោយប្រជាពលរដ្ឋទាំងអស់កុំប្រហែសអំពីជំងឺកូវីដ-១៩ ត្រូវតែប្រយ័ត្ននិងការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល និងមួយវិញទៀតត្រូវមើលកូនចៅកុំអោយទៅ ជំពាក់ជំពិនជាមួយគ្រឿងញៀន ទោះបីប្រើ ចែកចាយ ឬជក់ ហើយដោយឡែកបញ្ហាចរាចរណ៍ក៏ដូចគ្នា ត្រូវមានការប្រុងប្រយ័ត្នអោយបានខ្ពស់ ព្រោះការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ខ្លាំងជាងកាលពីធ្វើសង្គ្រាមទៅទៀតដែលក្នុងមួយថ្ងៃ ពី០៧ទៅ០៨នាក់ដូច្នេះយើងមិនត្រូវមើលស្រាលវានោះទេ។

គួរបញ្ជាក់ថាប្រជាកសិកររងគ្រោះដោយទឹកជំនន់ដែលទទួលបានពូជស្រូវ និងគ្រឿងឧបភោគបរិភោគនៅថ្ងៃនេះសរុបចំនួន ១០.២១០គ្រួសារ មកពីស្រុកចំនួន០៨ ក្នុងនោះមានស្រុកមោងប្ញស្សី , ស្រុកបាណន់ , ស្រុកសង្កែ , ស្រុកឯកភ្នំ , ស្រុកគាស់ក្រឡ , ស្រុករុក្ខគិរី , ស្រុកបវេល និងស្រុកថ្មគោល ដែលក្នុង០១គ្រួសារៗទទួលបានស្រូវពូជសែនក្រអូបចំនួន ១០០គីឡូក្រាម អង្ករ២៥គីឡូក្រាម គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់មួយចំនួនទៀត រួមនឹងថវិកាចំនួន ៥ម៉ឺនរៀលផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here