ប្រជាពលរដ្ឋប្រទះឃើញអាវុធជាតិផ្ទុះមួយចំនួនធំ នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ

0
56

ភ្នំពេញ៖ ប្រជាពលរដ្ឋ បានប្រទះឃើញអាវុធ និងគ្រាប់កាំភ្លើងនៅវេលាព្រឹកថ្ងៃទី០៨ខែវិច្ឆិកាឆ្នាំ២០២០នេះ នៅចំណុចមាត់បឹង ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចខណ្ឌព្រែកព្នៅ ទទួលបណ្ដាញព័ត៌មានយេីងបានទទួលនាថ្ងៃរសៀលថ្ងៃនេះ។

បើតាមសមត្ថកិច្ចអាវុធទំាំងនោះរួមមាន៖
*ទី១. អាវុធវែងម៉ាកការ៉ាប៊ីន ចំនួន ០១ដើម
*ទី២. អាវុធវែង ម៉ាក M16 ចំនួន ០១ដើម
*ទី៣. អាវុធខ្លីម៉ាក K៥៤ ចំនួន ០៣ដើម
*ទី៤. អាវុធខ្លី ម៉ាក P08 ចំនួន ០២ដើម
*ទី៥. បង់អាវុធ ម៉ាក K៥៤ ចំនួន ០៣បង់ មានគ្រាប់ចំនួន ១០៩គ្រាប់
*ទី៦. បង់អាវុធ ម៉ាក M16 ចំនួន ០៣បង់ មានគ្រាប់ចំនួន ៦០គ្រាប់
*ទី៧. បង់អាវុធ ម៉ាកការ៉ាប៊ីន ចំនួន ០២បង់ មានគ្រាប់ចំនួន ០៩គ្រាប់
*ទី៨. ស្រោមអាវុធខ្លី ចំនួន ០១ដើម
*ទី៩. កាំបិតខ្លីចំនួន ០១ដើម
*ទី១០. ស្ព្រាយព៌ណខ្មៅ ចំនួន ០១ដប
*ទី១១. កេះដែលទំហំ (៣០ស.ម x ៦០ស.ម) ចំនួន ០១កេះ។

លោក សោម ភារម្យ និងលោក វី ពៅ ដែលជាប្រជាពលរដ្ឋប្រទះឃើញអាវុធទាំងនេះ បានប្រាប់សមត្ថកិច្ចថា នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅម៉ោងប្រហែល ១១និង៣០នាទី ពួកខ្លួនបានធ្វើដំណើរពីផ្ទះ ទៅរកបេះបន្លែនៅមាត់បឹង (កន្លែងកើតហេតុ) ស្រាប់តែបានប្រទះឃើញកេះដែកបិតមាត់ជិត។ ឃើញដូច្នោះ ខ្លួនក៏យកដៃទៅទាញបង្ហើបមើលឃើញអាវុធដូចមានរៀបរាប់ខាងលើ ក៏រាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកព្នៅ។

ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ច បានចុះធ្វើការស្រាជ្រាវដល់កន្លែងកើតហេតុ និងយកអាវុធទាំងនេះមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកព្នៅ ដើម្បីចាត់ការតាមនីតិវិធីបន្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here