លួចគេបានវាគ្រាន់ដល់គេទាន់វាគ្រែល ចោរលួចម៉ូតូម្នាក់អស់លក្ខ័ជាប់អន្ទាក់ប៉ូលិសស្រុកថ្មគោល

0
18

បាត់ដំបង);;ឃាត់ខ្លួនចោរលួចម៉ូតូបានម្នាក់ក្រោយពីម្ចាស់បានបាត់កាលពីថ្ងៃទី០៧.ខែវិច្ឆកា.ឆ្នាំ២០២០វលាម៉ោង១៩.៤០នាទី កំលាំងនគបាលប៉ុស្តិ៍គោកឃ្មុំបានទទួលបណ្តឹងពីឈ្មោះ ថា ណាវី ភេទស្រី អាយុ៤៨ឆ្នាំរស់នៅភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ប្តឹងទៅលេីឈ្មោះ មុំ ផាន់យ៉ា ហៅក្រឹមភេទប្រុសអាយុ២៥ឆ្នាំរស់នៅភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ដែលបានលួច ម៉ូតូរបស់ខ្លួន០១គ្រឿងម៉ាកស្គុបពី ប្រភេទស្រីលេខតួនិងម៉ាសុីនKT2006-10DE806724សេរីឆ្នាំ2006គ្មានស្លាកលេខនៅចំណុចមុខផ្ទះរបស់ខ្លួន។
ក្រោយពីទទួលព័ត៌មានកំលាំងនគរបាលប៉ុស្តិនិងកំលាំងជំនាញបានចុះទៅដល់កន្លែងកេីតហេតុ តែជនសង្ស័យបានជិះម៉ូតូគេចពីកន្លែងកេីតហេតុទៅទិសខាងកើតបាត់។
លុះដល់ថ្ងៃទី០៨.ខែវិច្ឆកា.ឆ្នាំ២០២០វេលាម៉ោង០៩.០០នាទីកំលាំងជំនាញសហការជាមួយកំលាំងនគរបាលប៉ុស្តិគោកឃ្មុំបានឃាត់ខ្លួនបានជនសង្ស័យនិងសម្ភារះវត្ថុតាង(ម៉ូតូ)។
ករណីនេះសុំការអនុញ្ញាត្តឃាត់ខ្លួនដើម្បីចាត់ការតាមនីតិវិធី។

LEAVE A REPLY

Please enter your comment!
Please enter your name here