ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការបង្ការការពារជំងឺកូវីដ ១៩

0
27

ខេត្តស្វាយរៀង៖ ព្រឹកថ្ងៃសៅរ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលប្រជុំជួរបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានអញ្ជេីញផ្សព្វផ្សាយស្ដីពីការបង្ការការពារជំងឺកូវីដ ១៩ ដល់នាយ នាយរងអាវុធហត្ថទូទាំងខេត្ត ។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីមេបញ្ជាការរង លោក នាយរងសេនាធិការដ្ឋាន លោកមេបញ្ជាការ មូល ដ្ឋាន កងរាជអាវុធហត្ថ ស្រុក -ក្រុងទាំង៨ ផងដែរ។

ថ្លែង នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានកោតសរសេីដល់នាយទាហាន នាយទាហានរងទាំងអស់ដែលខិតខំកន្លងមកទាំងការការពារ ថែទាំសុខភាព ការធ្វេីអនាម័យ សម្អាតអង្គភាពដេីម្បីប្រឆាំងនឹងជម្ងឺកូវីដ ១៩ ការដាំដុះដំណាំ និងការចញ្ចឹមសត្វជាដេីម។ លោកមេបញ្ជាការ បានជំរុញឱ្យតាមបណ្ដាមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ជាពិសេស កងរាជអាវុធហត្ថខេត្ត ត្រូវបន្តអប់រំ និងផ្សព្វផ្សាយឱ្យបានម៉ឺងម៉ាត់ ជាលក្ខណៈយុទ្ធនាការជាប្រចាំ ក្នុងមូលដ្ឋានរបស់ខ្លួន នូវវិធីសាស្ត្រការធ្វើអនាម័យអោយបានញឹកញាប់ កុំមានការប្រមូលផ្ដុំគ្នា ពេលចេញក្រៅត្រូវពាក់ម៉ាស់អោយបានត្រឹមត្រូវ និងណែនាំដល់សមាជិកក្រុមគ្រួសាររបស់ខ្លួន ម្នាក់ៗ តាមណែនាំរបស់ក្រសួងសុខាភិបាល។
ជាចុងក្រោយ លោក ឧត្តមសេនីយ៍ មេបញ្ជាការ ផ្ដាំផ្ញើ និងជូនពរដល់នាយទាហាន នាយទាហានរងទាំងអស់មានសុខភាពល្អ មានសុភមង្គលក្នុងគ្រួសារ គ្រួសារ រកស៊ីទទួលទានមានបាន គ្រប់ៗគ្នា ជាពិសេសជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លេីដាក់ឱ្យធ្វេី៕ជា រដ្ឋាស្វាយរៀង

LEAVE A REPLY

Please enter your comment!
Please enter your name here