ខេត្តពោធិ៍សាត់ ៖ បាក់ដីច្រាំងស្ទឹងធ្លាក់ផ្ទះលក់អីវ៉ាន់១ខ្នង រួមទាំងសម្ភារអស់ទាំងស្រុង ប៉ុន្តែពុំបង្កការរងគ្រោះដល់មនុស្សនោះទេ

0
11

……………………………………..
ហេតុការណ៍បាក់ដីច្រាំងស្ទឹងធ្លាក់ផ្ទះ១ខ្នងនេះ បានកើតឡើងកាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ៨រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចច្រាំងស្ទឹងពោធិ៍សាត់ ស្ថិតនៅភូមិកំពង់ក្រសាំងលើ ឃុំ.ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ធឿន មុំ ភេទស្រី អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ។

ប្រភពពីអាជ្ញាធរដដែលបន្តទៀតថា ផ្ទះរងការខូចខាតទាំងស្រុងទំហំ បណ្ដោយ ១០ម៉ែត្រ គុណនឹងទទឹង៧ម៉ែត្រ សង់អំពីដែក ដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងស័ង្កសី រនាបក្រាលក្ដា សម្ភារខូចខាតទាំងអស់សរុបជាទឹកប្រាក់ប្រមាណ១៦,០០០,០០០រៀល(ដប់ប្រាំមួយលានរៀល) ប៉ុន្តែពុំបង្ករងគ្រោះដល់មនុស្សនោះទេ គ្រោះថ្នាក់បាក់ដីច្រាំងស្ទឹងធ្លាក់ផ្ទះ១ខ្នងខាងលើ សមត្ថកិច្ចចុះពិនិត្យ និងធ្វើកំណត់រាយការណ៍

LEAVE A REPLY

Please enter your comment!
Please enter your name here