ជនអនាមិក ជិះម៉ូតូបញ្ច្រាស់ទិស ពាក់មួក សុវត្ថិភាព មកគប់កញ្ចក់ រថយន្ត របស់អ្នក សារព័ត៌មាន

0
19

ក្រចេះ)::នៅថ្ងៃអាទិត្យទី 8 ខែវិច្ឆិកា ឆ្នាំ 2020 វិនាម៉ោង 0 9: 15 នាទី មានបងប្អូន ប្រជាពលរដ្ឋបាន ផ្ដល់ដំណឹង មកអង្គភាពសារព័ត៌មាន យើងថាមានការធ្វើ សកម្មភាព
គប់កញ្ចក់រថយន្ត របស់អ្នក សារព័ត៌មាន នៅ ស្រុក ឆ្លូង
ខេត្ត ក្រចេះ៕
ករណីនេះ បានកើតឡើង ស្ថិតនៅមុខ វត្តហាន់ជ័យលើ
ឃុំ ហាន់ជ័យ ស្រុកឆ្លូង ខេត្ត ក្រចេះ មូលហេតុដែល
បណ្ដាលអោយ ឈានដល់ការ គប់កញ្ចក់រ រថយន្ត
ក្រុមអ្នកសារព័ត៌មាន គឺ នៅវេលាម៉ោង 09:15 ចំណុច
ភូមិរការខ្នុរ ឃុំ រកាខ្នុរស្រុក ក្រូចឆ្មា ខេត្ត ត្បូងឃ្មុំ ក្រុម អ្នកសារព័ត៌មានបានថតផ្តិត យករូបភាព បទល្មើស ដឹកជញ្ជូន ព្រៃឈើជាក់ស្ដែង ដឹកចេញពី ស្រុក ឆ្លូង ខេត្ត ក្រចេះ ឆ្ពោះមកស្រុក ក្រូចឆ្មារ ខេត្ដ ត្បូងឃ្មុំ ហើយ ក្រុមអ្នក
សារព័ត៌មាន បានរាយការណ៍ ទៅលោក ជា នាយរង ខណ្ឌរដ្ឋបាល ព្រៃឈើ ស្រុក ក្រូចឆ្មារ និង សមត្ថកិច្ច
ស្រុក ក្រូចឆ្មារ ឲ្យចុះអនុវត្ត នីតិវិធី ទៅតាម នីតិវិធី ច្បាប់ រួចហើយ ពួកគាត់ ធ្វើដំណើរ ទៅដល់ចំណុច ភូមិ ហាន់ជ័យលើ ឃុំហាន់ជ័យ ស្រុក ឆ្លូង ខេត្ត ក្រចេះ ក៏ស្រាប់តែ មាន
ជនអនាមិក ជិះម៉ូតូបញ្ច្រាស់ទិស ពាក់មួក សុវត្ថិភាព មកគប់កញ្ចក់ រថយន្ត របស់អ្នក សារព័ត៌មាន ក្រោយមកក្រុមអ្នក
សារព័ត៌មាន ក៏ បានទៅដាក់ ពាក្យបណ្ដឹងនៅ ប៉ុស្តិ៍ នគរបាល
ឃុំ ហាន់ជ័យ ដើម្បី ឲ្យសមត្ថកិច្ច ចុះធ្វើការស៊ើបអង្កេត និងតាមចាប់ជនបង្កមក ទទួលខុសត្រូវ ចំពោះមុខច្បាប និងមិនគួរទុកឲ្យ ពួកជន បំពុលសង្គម នៅធ្វើ អាណាធិបតេយ្យ ដោយមិន ញញើតច្បាប់ និងសមត្ថកិច្ច ដែលនៅធ្វើការ
នៅទីនោះផងដែរ៕
បងប្អូនប្រជាពលរដ្ឋ និងបងប្អូន ក្រុមអ្នកសារព័ត៌មាន សូមសំណូមពរដល់ ឯកឧត្តម លន់ សុផាត ស្នងការនគរបាលខេត្ត ក្រចេះ ជួយសើប រកមុខជនបង្ក មកដាក់ ទោសតាមច្បាប់ ដើម្បីកុំ ឲ្យប្រជាពលរដ្ឋ ពួកគាត់ នៅមានការភ័យខ្លាច តទៅទៀ៕

LEAVE A REPLY

Please enter your comment!
Please enter your name here