រដ្ឋបាលខេត្តកំពង់ធំ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវា បុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ

0
22

(កំពង់ធំ)៖រដ្ឋបាលខេត្តកំពង់ធំប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវា បុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ក្រោមអធិបតីភាពឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ព្រឹកថ្ងៃទី ០៩ ខែ វិច្ឆិកាឆ្នាំ ២០២០ នៅមុខវិមានឯករាជ្យខេត្តដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្តប្រធានអង្គភាព កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ
សិស្សានុសិស្ស ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។
ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថាបុណ្យឯករាជ្យជាតិ (០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២០) ដែលប្រជាជាតិកម្ពុជាទាំងមូលបានរំដោះខ្លួនទាំងស្រុងចេញពីអាណានិគមន៍បារាំងក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវខ្លារបស់ព្រះមហាវីរក្សត្រខ្មែរព្រះបរមរតនកោដ្ឋព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ដែលប្រទេសបារាំងបានដាក់អាណានិគមន៍លើដែនដីសុវណ្ណភូមិកម្ពុជាយើងអស់រយៈពេលជិតមួយសតវត្សរ៍ (១១ សីហា ១៨៦៣ -៩ វិច្ឆិកា ១៩៥៣)។
ឯកឧត្តមបានបន្តថាបុណ្យឯករាជ្យជាតិនិងទិវាខួបកងយុទ្ធពលខេមរភូមិន្ទនេះគឺបានឆ្លុះបញ្ចាំងពីជោគជ័យក្នុងកម្លាំង
មហាសាមគ្គីរបស់ប្រជាជាតិខ្មែរទាំងមូលដែលបានឆ្លងកាត់ដំណាក់កាលមួយទៅដំណាក់កាលមួយប្រកបដោយភាពបត់បែននៃដំណើរប្រវត្តិសាស្រ្តស្មុគស្មាញជាច្រើនពិសេសឆ្លងកាត់៦៧ឆ្នាំកន្លងមករហូតដល់បច្ចុប្បន្នគឺនៅតែរក្សាបាននូវអត្តសញ្ញាជាកម្លាំងប្រដាប់អាវុធរបស់ជាតិកម្ពុជានិងជាកងយុទ្ធពលខេមរភូមិន្ទដ៏អង់អាចក្លាហានដែលប្រសូតចេញពីប្រជាជនដើម្បីប្រជាជននិងដើម្បីឆ្លើយតបទៅនឹងសំណូមពរនៃការតស៊ូដ៏ត្រឹមត្រូវរបស់ប្រជាជនអ្វីទាំងអស់ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិនិងប្រជាជនកម្ពុជា ។
ឯកឧត្តមបានបន្តទៀតថានេះគឺជាទិវាប្រវត្តិសាស្ត្រដ៏ថ្លៃថ្លារបស់ប្រជាជាតិខ្មែរដើម្បីរំលឹកគុណូបការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះព្រះវិញ្ញាណខ័ន្តព្រះបរមរតនកោដ្ឋ ដែលបានដឹកនាំទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំង និងរំលឹកគុណដល់វីរៈកុលបុត្រកុលធីតា កងកម្លាំងប្រដាប់អាវុធ នៃកងយោធពលខេមរភូមិន្ទ នៅគ្រប់ជំនាន់ ដោយបានឆ្លងកាត់នូវគ្រប់ដំណាក់កាលធំៗជាប្រវត្តិសាស្ត្ររបស់ប្រទេសជាតិរួមមានការតស៊ូដណ្តើមឯករាជ្យ ការពុះពារ ឆ្លងកាត់ដំណាក់កាលនៃសង្គ្រាម និងរបបប្រល័យពូជសាស្រ្ត ប៉ុល ពត ជាពិសេសលើមូលដ្ឋាន នៃជ័យជម្នះថ្ងៃ០៧ មករា ឆ្នាំ១៩៧៩ ដែលបានកសាងនូវអ្វីៗគ្រប់យ៉ាង ដូចបច្ចុប្បន្ននេះ។
ឯកឧត្តមបានបន្ថែមទៀតថាដើម្បីបន្តនូវគំរូវីរភាពដ៏ឧត្តុងឧត្តមថ្លៃថ្លានេះសូមកម្លាំងប្រដាប់អាវុធទាំងអស់ ជាពិសេសកងយោធពលខេមរភូមិន្ទ សូមបន្តការពារមាតុភូមិ ការពារសន្តិសុខសណ្តាប់ធ្នាប់ ថែរក្សារាល់សមិទ្ធផល របស់ជាតិឲ្យគង់វង្សស្ថិតស្ថេរ រួមចំណែក កសាង អភិវឌ្ឍន៍ប្រទេសជាតិឲ្យបានរីកចម្រើនរុងរឿង ក្នុងឯករាជ្យ សន្តិភាព ស្ថិរភាព និងរួបរួមក្នុងមហាសាមគ្គីជាតិដ៏ទូលំទូលាយ ដោយគ្មានការកើតឡើងជាថ្មីទៀត នូវសង្គ្រាមសោកនាដកម្ម និងគ្រោះមហន្តរាយដូចអតីតកាល។
ជាមួយគ្នានេះដែរឯកឧត្តមបានអំពាវនាវដល់កងកំលាំង អាជ្ញាធរក្រុងស្រុក សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ សូមសម្ដែងនូវកត្តញ្ញូតាធម៌នឹងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ អតីតព្រះមហាវីរៈក្សត្រព្រះវរៈរាជបិតាឯករាជ្យជាតិបូរណភាពទឹកដីនឹងឯកភាពជាតិខ្មែរដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញញា្ញណជំនះគ្រប់ឧបសគ្គដើម្បីនាំមកនូវសន្តិភាពផ្សះផ្សាជាតិភាពចម្រុងចម្រើននិងកិត្តិយសដល់មាតុភូមិកម្ពុជា ។
ក្នុងពិធីនោះដែរគណៈអធិបតីបានគោរពវិញ្ញាណខ័ន្ធបំពាក់នូវកម្រងផ្កាតាមផែននីមួយៗនិងបានបង្ហោះប៉ោងប៉ោងដែលបានចងនូវពាក្យដ៏មានអត្ថន័យយ៉ាងជ្រៀលជ្រៅបំផុត ។

LEAVE A REPLY

Please enter your comment!
Please enter your name here