រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៧ទិវាថ្ងៃបុណ្យឯករាជ្យជាតិនិងទិវាកំណើតកងយោពល ខេមរភូមិន្ទ

0
15

កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានប្រារព្ធខួបលើកទី៦៧នៃទិវាបុណ្យឯករាជជាតិ ៩ វិឆ្ឆិកា ១៩៥៣- ៩ វិឆ្ឆិកា ២០២០ និង ទិវាកំណើតកងយោធពលខេមរភូមិន្ទដែលបានតស៊ូយ៉ាងជោគជ័យក្នុងការរំដោះទឹកដីចេញផុតពីនឹមត្រួតត្រាអាណានិគមនិយមបារាំង ។

ទិវានេះបានប្រារព្ធក្រោមអធិបតីភាព ឯកឧត្តម ឡុង ឈុន ឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង លោកជំទាវ ឈឹម ស្រីមុំ ដោយមានការនិមន្តចូលរួមពីមន្រ្តីសង្ឃខេត្ត និងអញ្ជើញចូលរួមពី ឯកឧត្តម ប្រធានសាលាដំបូងខេត្ត ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កំពង់ឆ្នាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានអង្គភាពជុំវិញខេត្ត មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូសិស្សានុសិស្ស និង ប្រជាពលរដ្ឋផងដែរ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានអានសន្ទរកថាស្តីពីប្រវត្តិសង្ខេបព្រះរាជបូជនីកិច្ច ទាមទារឯករាជ្យនៅកម្ពុជា ដែលមានខ្លឹមសារថាៈ ខួបលើកទី៦៧ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ២០២០នេះ ដើម្បី រំលឹកនូវព្រះរាជបេសកកម្ម នៃការដឹកនាំ របស់សម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវរក្សត្រ ព្រះរាជបិតាឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលទ្រង់បានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងខ្លាំងខ្លាបំផុតធ្វើការតស៊ូក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីយកិច្ចដើម្បីទាមទា ឯករាជ្យជាតិអោយប្រទេសកម្ពុជាបានរួចផុតពីអាណានិគមនិយមបារាំង ហើយប្រកាសឯករាជ្យជាតិ នៅថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ វីរៈភាពដ៏អង់អាចក្លាហាននេះគឺជាគំរូដ៏ល្អដល់កូនខ្មែរ ជំនាន់ក្រោយ ក្នុងការកសាងការពារបូរណភាព និង ទិវាកំណើតកងយោធពលខេមរភូមិន្ទ ក្នុងស្មារតីចងចាំជានិច្ចមិនអាចបំភ្លេចបាននូវគុណូបការៈ ដ៏ថ្លៃង្លារបស់វីរយុទ្ធជនយុទ្ធនារី និង ប្រជាពលរដ្ឋយើងនៅគ្រប់ទិសទី ដែលបានពុះពារប្រយុទ្ធតស៊ូធ្វើពលិកម្ម អាយុជីវិត យ៉ាងអង់អាចក្លាហានបំផុត ដើម្បីសង្គ្រោះជាតិ មាតុភូមិពីរបបប្រល័យពូជសាសន៍ពីភ្នក់ភ្លើងសង្គ្រាមគ្រោះកាចចង្រៃផ្សេងៗព្រមទាំងបានរួមចំណែកយ៉ាងធំធេងក្នុងការការពារទឹកដី អធិបតេយ្យ សេរីភាព សន្តិភាព និង វិបុលភាពជាតិនៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន ក៏បានអំពាវនាវដល់សមាជិក សមាជិកាអង្គមិទិ្ទញទាំងអស់ក្នុងទិវាខួបលើក ទី៦៧នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ប្រែក្លាយជាកម្លាំងមហាសាមគ្គីជាតិដ៏ខ្លាំងក្លា ដើម្បីរក្សាបានសុខសន្តិភាពអោយបានគង់វង្ស ចូលរួមចំណែកកសាង អភិវឌ្ឍន៍ ប្រទេសជាតិអោយកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀត ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here