ក្រុមមន្ត្រីអធិការកិច្ចមន្ទីរទេសចរណ៍ខេត្តចុះត្រួតពិនិត្យតាមភោជនីយ៏ដ្ធាននានាជុំវិញក្រុងបាត់ដំបង

0
24

(បាត់ដំបង)តាមសេចក្តីរាយការណ៏ជាបឋមពីមន្ត្រីអធិការកិច្ចមន្ទីរទេសចរណ៏ខេត្តបាត់ដំបងបានឲ្យដឹងថាក្រោយពីបានទទួលសេចក្តីណែនាំពីក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ព្រមទាំងបទបញ្ជាផ្ទាល់ពី ឯកឧត្ត្តមអភិបាលខេត្ត នាយប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានចាត់ក្រុមការងារអធិការកិច្ចមន្ទីរចុះត្រួតពិនិត្យ និងផ្សព្វផ្សាយលិខិតលេខ២២៣ សខល ចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល ស្តីពីការបិទ KTV ក្លិបកំសាន្ត រោងភាពយន្ត និងសារមន្ទីរនៅទូទាំងប្រទេស ក្នុងស្ថានភាពជំងឺកូវីដ១៩កំពុងរីករាលដាលជាសាកល ។

គួរបញ្ជាក់ដែរថា តាមបណ្តាមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ដែលពាក់ព័ន្ធក្រុមការងារក៏បានរំលឹកបន្ថែមដល់ម្ចាស់អាជីវកម្មទាំងនោះ ដាច់ខាតមិនត្រូវប្រើប្រាស់បន្ទប់ខារ៉ាអូខេ ឬបន្ទប់វីអាយភី ឬទីតាំងអគារបិទជិត និងប្រើប្រាស់ម៉ាស៊ីនត្រជាក់ តែអាចដំណើរការជាភោជនីយដ្ឋាននៅក្រៅបន្ទប់ ឬអគារបិទជិតបាន ហើយត្រូវអនុវត្តអោយបានម៉ឺងម៉ាត់តាមវិធានសុវត្ថិភាពទេសចរណ៍ដូចជាពាក់ម៉ាស់ វាស់កម្តៅ បាញ់អាល់កុល និងរក្សាគម្លាតសុវត្ថិភាពជាដើមផងដែរ។ដោយប៊ុនថេត

LEAVE A REPLY

Please enter your comment!
Please enter your name here