លោក អុិត សុធា ព្រះរាជអាជ្ញាអមសាលា ដំបូង ខេត្តកំពង់ឆ្នាំង បានដឹកនាំសមត្ថកិច្ចចម្រុះ ចុះបង្ករាបបទល្មើសនេសាទ បង្ហាញដល់សិស្សចៅក្រមជំនាន់ទី៩

0
32

(កំពង់ឆ្នាំង)៖បច្ចុប្បន្នគេសង្កេតឃើញការនេសាទ ដោយប្រើឧបករណ៍ល្មើសច្បាប់ បានកើតមានជាច្រើន នៅក្នុងដែននេសាទ នៃខេត្តកំពង់ឆ្នាំង និងមានការប្រើឧបករ ណ៍ល្មើសច្បាប់ ទាំងក្នុងរដូវបិទនេសាទក៏ដូចជារដូវរដូវបើកនេសាទ ការប្រើឧបករ ណ៍នេសាទល្មើសច្បាប់ទាំងអស់នោះ ភាគ ច្រើនគឺគេប្រើឧបករណ៍របាំងស្បៃមុង នឹងរបាំងសាច់អួនក្រឡាញឹក ដែលមានក្រឡាត្រឹមតែ១ហ៊ុនកន្លះ ទៅ២ ហ៊ុន ហើយត្រូវបានគេដាក់លាតសន្ធឹង ពីត្រើយបឹងម្ខាងទៅត្រើយម្ខាង ដែលមានប្រវែងរហូតទៅ ដល់រាប់ពាន់ម៉ែត្រ ក្នុងមួយរបាំងៗ និងបានបិទផ្ជិតផ្លូវចរាចរណ៍ត្រី មិនអាចចេញចូលរកកន្លែងពងកូនបាន។

ប្រភេទរបាំងស្បៃមុង និងរបាំងសាច់អួនក្រឡាញឹកហើយមានប្រវែងវែងៗដូចនេះភាគច្រើនគឺមាននៅក្នុងស្រុកជល់គិរី និងស្រុកកំពង់លែងក្នុងខេត្តកំពង់ឆ្នាំង។

ដោយមើលឃើញនូវការប្រើឧបករណ៍នេ សាទល្មើសច្បាប់ ដែលមានរបាំងសាច់អួនដែលត្រូវបានគេដាក់លាតសន្ធឹងក្នុងតំបន់អភិរក្សបឹងផ្សោត ឋិតក្នុងឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានប្រវែងរហូតទៅដល់រាប់ពាន់ម៉ែត្រ ដែលជាអំពើនេសាទល្មើសច្បាប់យ៉ាងធ្ងន់ធ្ងរដែលមិនអាចអត់ឱនឲ្យបាននោះ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះលោកវរសេនី យ៍ទោ ហង្ស សុជាតិ មេបញ្ជាការរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ ឆ្នាំង លោក ពេជ្រ រី ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក អុិត សុធា ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តកំពង់ឆ្នាំង។

បានចុះដឹកនាំផ្ទាល់ ក្នុងការបង្ក្រាបបទ ល្មើសនេសាទខាងលើនេះ ដើម្បីជាបទបង្ហាញដល់សិស្សចៅក្រមកម្មសិក្សាជំនាន់ទី៩ និងសិស្សចៅក្រមផ្ទៃក្នុង នៃរាជបណ្ឌិតសភា វិជ្ជាជីវៈតុលាការ ឱ្យយល់ដឹងក្នុងការចុះអនុវត្ត ករណីបង្រាបបទល្មើសនេសាទខុសច្បាប់ ដោយអនុវត្តផ្ទាល់នៅចំណុចឃុំស្វារំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដើម្បីអោយសិស្សកម្មសិក្សាបានស្វែង យល់កាន់តែច្បាស់អំពីទិដ្ឋភាពក្នុងការបង្រាបបទល្មើសជាក់ស្តែងថាតើមានបញ្ហាប្រឈម និងផលវិបាកយ៉ាងដូចម្ដេចខ្លះ ដើម្បីទុកជាបទពិសោធន៍ សម្រាប់អនុវត្តនៅពេលដែលចូលបំពេញការងារជាចៅ ក្រម។

ក្នុងការចុះប្រតិបត្តិការបង្រាបករណីនេសា ទខុសច្បាប់ខាងលើនេះដែរ ក៏មានការសហការចូលរួមពីកម្លាំងដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ជាច្រើនរូប ដឹកនាំដោយលោក ឃីម ឡុង នាយសង្កាត់រដ្ឋបាលជលផលកំពង់ប្រាសាទផងដែរ។

លោកព្រះរាជអាជ្ញា បានមានមតិផ្តាំផ្ញើរដល់សិស្សចៅក្រមកម្មសិក្សា ទាំងអស់អោយបង្កើនការយកចិត្តទុកដាក់ក្នុងរយៈពេល ធ្វើកម្មសិក្សា៦ខែនេះ ធ្វើយ៉ាងណាពង្រឹងសមត្ថភាពអោយខ្លាំង មុននឹងចេញបំរើការនៅក្នុងអង្គភាពស្ថាប័នយុត្តិធម៌ ដើម្បីឱ្យមានប្រសិទ្ធភាពខ្ពស់ ធានាដល់ការបំពេញតួនាទីរបស់ខ្លួនជាចៅក្រម នៅពេលបានចូលទៅបំពេញការងារក្នុងក្របខណ្ឌរបស់រដ្ឋ។

ជាមួយគ្នានោះផងដែរ លោកព្រះរាជអាជ្ញាក៏បានធ្វើការផ្តាំផ្ញើ និងសំណូមពរដល់បង ប្អូនប្រជាពលរដ្ឋដែលរកស៊ីនេសាទសុំធ្វើយ៉ាងណាកុំប្រើប្រាស់នូវឧបករណ៍នេសាទណា ដែលច្បាប់បានហាមឃាត់ ត្រូវតែចៀសវាងដាច់ខាត ដើម្បីកុំឲ្យខាតបង់ពេល វេលា និងថវិការបស់បងប្អូន ព្រោះថា នៅ ពេលដែលសមត្ថកិច្ចចុះធ្វើការបង្ក្រាបម្តងៗ គឺត្រូវតែបំផ្លាញចោល ឬដកហូតនូវឧបករ ណ៍នេសាទល្មើសច្បាប់ទាំងអស់នោះដោយមិនប្រគល់ឲ្យបងប្អូនវិញឡើយ។

បន្ទាប់ពីបញ្ចប់ ក្នុងការចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ខាងលើនេះរួច មក នៅល្ងាចថ្ងៃដដែលនោះដែរ លោកព្រះរាជអាជ្ញា ក៏បានចុះសាកសួរសុខទុក្ខ ដល់មន្ត្រីនគរបាល មន្ត្រីកងរាជអាវុធហត្ថ និងមន្ត្រីយោធា នៅក្នុងស្រុកជល់គិរីផងដែរ។ ក្នុងនោះលោកអុិត សុធា ក៏បានធ្វើការផ្តាំផ្ញើដល់មន្ត្រីទាំងបីស្ថាប័នខាងលើ ដោយឲ្យបង្កើនការយកចិត្តទុកដាក់ និងជំរុញអនុវត្តកិច្ចការពារសន្តិសុខ ជូនប្រជាពលរដ្ឋក៏ដូច ជាបង្កើនការយកចិត្តទុកដាក់ទប់ស្កាត់នូវរាល់បទល្មើស ដើម្បីកុំឱ្យកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន។

ជាមួយគ្នានោះ លោកព្រះរាជអាជ្ញា និងលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ក៏បានផ្តល់ថវិកាជូនទៅដល់អង្គភាពមន្ត្រីនគរបាល មន្ត្រីកងរាជអាវុធហត្ថ និងអង្គភាពមន្ត្រីយោធា ទាំង៣ស្ថាប័ន ក្នុងស្រុកជលគិរី ដោយក្នុងមួយអង្គភាព ទទួលបានប្រាក់ចំនួន១លានរៀលផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here