អគ្គីភ័យបានលេបត្របាក់ផ្ទះ ប្រជាពលរដ្ឋ ចំនួន ៤ ល្វែង ឆាបឆេះ យ៉ាង សន្ធោរ សន្ធៅ

0
22

ភ្នំពេញៈ នៅវេលា ម៉ោង ១២ និង ២០ នាទី រំលង អធ្រា ត្រ ឈានចូល ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២០ ផ្ទះ ប្រជាពលរដ្ឋ ចំនួន ៤ ល្វែង ត្រូវបាន អគ្គិភ័យ ឆាបឆេះ យ៉ាង សន្ធោរ សន្ធៅ បង្ក ការភ្ញាក់ ផ្អើល ដល់ បងប្អូន ប្រជាពលរដ្ឋ និង សមត្ថកិច្ច ហៅ រថយន្ត ពន្លត់ អគ្គិភ័យ មក អន្តរាគមន៍ ភ្លាមៗ នៅ ចំណុច ផ្លូវ ៤៣០ ស្ថិតក្នុង សង្កាត់ ផ្សារ ដើមថ្កូវ ខណ្ឌចំការមន រាជធានី ភ្នំពេញ ។

មុនពេល កើតហេតុ គេ បានឃើញ អណ្តាតភ្លើង ឆាបឆេះ យ៉ាង សន្ធោសន្ធៅ ផ្សែង ខ្មួរ ខ្មាញ់ ទើប បង្ក ការភ្ញាក់ផ្អើល និង រាយការណ៍ ទៅ សមត្ថកិច្ច ហៅ រថយន្ត ពន្លត់ អគ្គិភ័យ ជាច្រើន គ្រឿង មក អន្តរាគមន៍ ។
ផ្ទះ នេះ មាន ចំនួន ៤ ល្វែង ជាប់ៗ គ្នា ដោយ ផ្ទះ ទី ១ និង ទី ២ មាន លក់ បាយ ម្ហូប កាហ្វេ ពេលព្រឹក និង ផ្ទះ ទី ៣ មាន លក់ ចាបហួយ ផ្ទះ ទី ៤ មាន លក់ នំកង ។

ក្នុង ហេតុការណ៍ នេះ រថយន្ត ពន្លត់អគ្គីភ័យ មក ចំនួន ២១ គ្រឿង និង ប្រើប្រាស់ អស់ ចំនួន ១៧ គ្រឿង អគ្គិភ័យ ក៏ រលត់ ទាំងស្រុង តែម្តង ។ ចំពោះ ផ្ទះ ចំនួន ៤ ល្វែង ខាងលើ គឺ រង ការខូចខាត ទាំងស្រុង សំណាង មិនមាន មនុស្ស រងរបួស ។ ជំហាន ដំបូង សមត្ថកិច្ច សន្និដ្ឋាន ថាប ណ្តា ល មកពី ឆ្លង ចរន្តអគ្គិសនី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here