មានប្ដីហើយបោកគេអោយមកដណ្ដឹងចុងក្រោយបិតទូរស័ព្ទអោយខាងកូនកំលោះដើរកផ្អើលពេញភូមិចុងក្រោយហូសចិត្តនាំក្រុមគ្រួសារត្រឡប់ទៅផ្ទះវិញទាំងហួសចិត្ត នេះហើយស្នេហ៍ហាតាមវេសបុក

0
115

ខេត្តកណ្ដាល);;មានករណីបោកស្នេហ៍ខាងប្រុសឱ្យមកដណ្ដឹងតាមហ្វេសប៊ុក ព្រឹកមិញ9/11/20/20 ខ្ញុំអាណិតចាស់ ទុំខាងកូនកំលោះ និងកូនកំលោះណាស់ ខំភ្ញាក់តាំងពីព្រឹកមកពីភ្នំព្រះ ខេត្តកំពង់ស្ពឺមកដល់ខេត្តកណ្ដាលចំមុខផ្ទះខ្ញុំនិងវត្តត្មាតពង គាត់គិតថាជិតដល់ហើយខលទៅខាងកូនក្រមុំជិត100ដង ដូរលេខខលផង ក៏មិនលើកហើយខាងស្រីបិទទូរស័ព្ទបាត់ឈឹងទៅ។

ចំណែកខាងប្រុសគាត់ខ្លាចច្រឡំផ្លូវ ពូគាត់ដើរសួរគេរកកូនក្រមុំផ្អើលឡើងមួយភូមិ ខ្ញុំក៏ជួយរកតាមអាខោនហ្វេសប៊ុកពួកគាត់បានទាក់ទងគ្នា។ កូនកំលោះក៏បានឱ្យពួកខ្ញុំមើលរូបថតស្រីនោះតែមិនមែនអ្នកស្រុកភូមិខ្ញុំទេ តែកូនកំលោះនិងចាស់ទុំខាងគាត់ថានៅត្រពាំងកក់ជាប់ភូមិខ្ញុំ ដល់ម៉ោង11និង30នាទី ទើបខ្ញុំនិយាយជាមួយកូនកំលោះនិងចាស់ទុំខាងគាត់ថា គេបោកប្អូនឯងតាមហ្វេសប៊ុកទេដឹងអូន ហើយក៏ខ្ញុំនិយាយថាបើគេពិតជាឱ្យប្អូនទៅដណ្ដឹងគេមែនគេ ប្រាកដជាខ្វាយខ្វល់ខលរកប្អូនថាមកដល់ណាៗហើយអូនខ្ញុំប្រាប់ពួកគាត់សង្ស័យតែគេបោកទេដឹង ខាងប្រុសពួកគាត់ស្ដាប់គំនិតពួកខ្ញុំហើយ ក៏សម្រេចចិត្តត្រឡប់ទៅផ្ទះវិញទៅ ទីបំផុតខាងខ្ញុំបានរកឃើញថា ខាងកូនក្រមុំនោះបោកគេមែន ហើយមានប្ដីទៀតផង ហួសចិត្តម៉ង បើយើងមិនបានជួយគេសូមកុំធ្វើបាបគេ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here