ទូកុងតឺន័រធ្លាក់សង្កត់លើបុរសម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែង

0
49

ខេត្តព្រះសីហនុ៖ នៅភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៧៦-១៧៧ មានគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ត១គ្រឿងម៉ាក HINO ពណ៌ខៀវលាយលឿង ពាក់ស្លាកលេខភ្នំពេញ ៣A-០៩៣៥ ដែលបើកពីខេត្តព្រះសីហនុឆ្ពោះទៅរាជធានីភ្នំពេញ ដោយឈ្មោះ ជា សុខ ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ជាង៨យប់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ពេលមកដល់ចំណុចខាងលើរថយន្តនេះបានធ្លាក់ទូកុងតឺន័រសង្កត់លើរថយន្ត១គ្រឿងម៉ាកTOYOTA CAMRY ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២M-៦៨៦៥ ដែលបើកក្នុងទិសដៅស្របគ្នាដោយឈ្មោះ សឹង ដារ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឱ្យឈ្មោះ សឹង ដារ៉ា អ្នកបើកបររថយន្ត TOYOTA CAMRY ស្លាប់នៅនឹងកន្លែងកើតហេតុ ។
រថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។ ចំណែកសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី

LEAVE A REPLY

Please enter your comment!
Please enter your name here