ក្មេងប្រសអាយុ៣ខួបត្រូវឃាតករជា ឪពុកចុងយកកាំបិតប៉័ងតោ អារកបណ្តាលឲ្យស្លាប់ នៅសៀមរាប

0
25

សៀមរាប(ថ្ងៃទីនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីអំពើឃាតកម្ម ឪពុកចុងយកកាំបិតប៉័ងតោ អារកកូនប្រុសម្នាក់ បណ្តាលឲ្យស្លាប់ ស្ថិតនៅក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

សាកសពក្មេងប្រុសរងគ្រោះមានអាយុ០៣ឆ្នាំ រស់នៅបន្ទប់ផ្ទះជួលកន្លែងកើតហេតុ ។ ចំណែកជនសង្ស័យត្រូវជាឪពុកចុងឈ្មោះ ខឿន វីឡា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្រុកកំណើត នៅភូមិជ្រៃធំ ឃុំជ្រៃធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានយកកាំបិតប៉័ងតោ អារកកូន បណ្តាលឲ្យស្លាប់ ខណ:ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ករណីនេះ បើតាមការឲ្យដឹង ពីម្តាយក្មេងរងគ្រោះ ពេលកំពុងបោកខោអាវ ស្រាប់តែឮសំឡេងកូនស្រែក គាត់ស្ទុះ មកមើលឃើញប្តីកាន់កាំបិតអារក កូនដែលដេកផ្កាប់មុខនៅលើគ្រែ ហើយស្រែកឲ្យគេជួយ និងយកកូនទៅពេទ្យ រីឯជនសង្ស័យបានរត់គេចខ្លួន ប៉ុន្តែត្រូវសមត្ថកិច្ចចាប់ខ្លួនបាន ហើយធ្វើតេស្តរកសារធាតុញៀនគឺវិជ្ជមាន។

ជនសង្ស័យនេះ ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here