រោងសិប្បកម្មខ្នាតយក្យ នៅ ក្នុងភូមិ ត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុក ត្រពាំងប្រាសាទ ដែលមានថៅកែ ឈ្មោះ ឌួក និង ប្រពន្ធ ឈ្មោះ រ៉ាន់ ហើយ ១កន្លែងទៀត ថៅកែ ឈ្មោះ យាយ ឡា សង្សយ័គ្មានច្បាប់ ហើយប្រហែលជាមានសម្ថកិច្ចពាក់ពន្ធ័ក្នុង ស្រុក នៅពីក្រោយខ្នង ទើបប្រតិបត្តិក្នុងការដឹកជញ្ជួនឈេីចូលមក កែឆ្នៃបានរលួន ដោយគ្មានមន្រ្តីជំនាញណារំខានឡេឺយ

0
27

#ខេត្តឩត្តរមានជ័យ% ប្រភពរាយការណ៍មកពី ស្រុកត្រពាំងប្រាសាទ បានអោយដឹងថា សព្វថ្ងៃ មានថៅកែសិប្បកម្មខ្នាតយក្យ២កន្លែង នៅ ម្តុំផ្លូវ ខាងត្បួងរវង់មូលត្រពាំងប្រាសាទ មានទីតាំងទី១នៅជិតអង់តែន ថៅកែឈ្មោះ ឌួក ប្រពន្ធ ឈ្មោះ រ៉ាន់ ទីតាំងទី២ នៅខាងកើតផ្លូវក្នុងភូមិ ឃុំ ស្រុក ខាងលើ ថៅកែ ឈ្មោះ យាយ ឡា សង្ស័យ គ្មានច្បាប់ ប្រភពបានបន្តទៀតថា ថៅកែ សិប្បកម្មខ្នាតយក្យទាំងពី គឺដុះស្លែរាប់ឆ្នាំមកហើយមិនដែលមានសម្ថកិច្ចជំនាយណាម្នាក់បង្ក្រាបទេ ឃើញតែមកយកតែលុយហើយទៅបាត់ ហើយខ្លះបាននិយាយថា គេមិចនិងចាប់ បើមន្ត្រី ពាក់ពន្ធក្នុងស្រុកត្រពាំងប្រាសាទ ដែលជាមន្ត្រីជំនាញនោះ នៅពីក្រោយក្នុងរឿងនេះ ។

# ប្រភពបានបន្តថា នៅអាណាចក្រ័នៃស្រុក ១នេះ គឺពោរពេញទៅដោយ បទល្មើសបំផ្លាញធន់ធានធម្មជាតិ គឺមានរោងសិប្បកម្មកែឆ្នៃខ្នាតយក្យរើកដូចផ្សឹត មានធំ មានតូច មានទាំងម៉ាសើុនរ៉ៃទៀតផង ហើយ សង្ស័យ មន្ត្រីពាក់ពន្ធ័ ដូចជា នាយអាវុធហត្ថស្រុក នាយសង្កាត់រដ្ឌបាលព្រៃឈេី មន្ត្រីបរិស្ថាន។ ល។ប្រហែលជាបានទទូល ប្រាក់សំណែនសើមមាត់សើមក ហើយមើលទៅ?បានជាលាន់លឺសំឡេងម៉ាសើុន រោងសិប្បកម្មយ៉ាងគគ្រឹគ ហើយបែរជាអស់លោកមន្ត្រីទាំងនោះធ្វើខ្វាក់ ធ្វើថ្លង់ និងធ្វើគ ទៅវិញ?? ព្រោះតែប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនខ្វល់ពីការរលាយហិនហោចនូ វព្រៃឈេី។

ជុំវិញការចោតប្រកាន់ ទៅលើក្រុមមន្ត្រីពាក់ព័ន្ធ និងមន្ត្រីជំនាយនៅ ស្រុកត្រពាំងប្រាសាទ នៅករណីខាងលើនេះ អង្គភាព រស្មី សៀមរាប នៅមិនទាន់សុំការបំភ្លីពីលោក អភិបាលបានទេ ព្រោះគ្មានលេខ ទូរសព្វ័។ តែទោះជាយ៉ាងនេះក្តី រស្មីសៀមរាប រង់ចាំបកស្រាយបំភ្លីឡេឺងវិញរាល់ម៉ោងធ្វើការ៕

LEAVE A REPLY

Please enter your comment!
Please enter your name here