ប្ដី ស្លាប់ ដោយ គ្រោះ ថ្នាក់ ចរាចរណ៍ ប្រពន្ធ ដល់ថ្ងៃឆ្លងទន្លេ គ្មានប្រាក់ មួយរៀល !

0
41

តាកែវ ៖ នៅព្រឹក ថ្ងៃ ទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២០ បន្ទាប់ ពី ទទួល ដំណឹង ថា ប្អូន ស្រី សម្ផស្ស អាយុ ៣០ ឆ្នាំ ប្ដី ទេីបស្លាប់ដោយសារ គ្រោះថ្នាក់ ចរាចរណ៍ រស់ នៅ ភូមិ ខ្នាចខាងត្បូង ឃុំ បឹងត្រាញ់ខាងជេីង ស្រុក សំរោង ខេត្ត តាកែវ ជាប្រជាពលរដ្ឋក្រីក្រ មកវះកាត់ សម្រាលកូននៅ មន្ទីរ ពេទ្យ បង្អែក ខេត្ត តាកែវ ខ្ញុំបាទ និង លោក កែវ វ៉ាន្នី បាននាំយកថវិកា និង អំណោយ សប្បុរស ជន មកជូន ប្អូនស្រី ដល់ មន្ទីរពេទ្យ ដោយមានថវិកា ចំនួន ៤លាន ៨ សែន រៀល អង្ករ ១០០ គ.ក្រ មី ៥ កេស ត្រីខ ៥០ កំប៉ុង ទឹកដោះគោ ១០ កំប៉ុង ទឹកជេល លាងដៃ ១០ ដប ស្កស ៣ គ.ក្រ ទឹក ត្រី ២យួរ ទឹក ស៉ីអ៉ីវ ២ យួរ ។

សប្បុរសជន ដែល បាន ចូល រួម មាន ៖

១- លោកឧត្ដមសេនីយ៍ទោ នឹម ច័ន្ទ តាណា និង លោកស្រី ប៉ុល មុន្នី រ័ត្ន ឧបត្ថម្ភ ១ លានរៀល ។

២- លោក កែវ វ៉ាន្នី និង លោកស្រី ឧបត្ថម្ភ ១ លាន រៀល ។

៣- លោក ផែង វណ្ណៈ និង មិត្តភ័ក្ដិ ឧបត្ថម្ភ ២ លាន ៨ សែន រៀល អង្ករ ១០០ គ.ក្រ មី ៥ កេស ត្រីខ ៥០ កំប៉ុង ទឹកដោះគោ ១០ កំប៉ុង ទឹកជេល លាងដៃ ១០ ដប ស្កស ៣ គ.ក្រ ទឹក ត្រី ២យួរ ទឹក ស៉ីអ៉ីវ ២ យួរ ។

សូមគោរព អរគុណ ចំពោះ សប្បុរសជន និង សូម អរគុណ ចំពោះ លោក ប្រធាន មន្ទីរ ពេទ្យ និង ក្រុម គ្រូពេទ្យ បង្អែក ខេត្ត តាកែវ ដែល បានយកចិត្តទុកដាក់ ជួយវះកាត់ សម្រាល កូន ដល់ប្អូនស្រី បានកូន ភ្លោះ ២ នាក់ ប្រកបដោយ សុវត្ថិភាព និង មិនគិត លុយ ។

សូមគោរព ជូនពរ សប្បុរសជន ទាំង អស់ សូមជួបប្រទះតែសេចក្ដីសេចក្ដីចម្រេីន ប្រកបកិច្ចការអ្វី សូម អោយបានសម្រេចដូចក្ដីប្រាថ្នា ។

LEAVE A REPLY

Please enter your comment!
Please enter your name here