លោកស្រីឧត្តមសេនីយ៍ត្រី កង កូយ ស្នងការរងផែនការងារ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន តំណាងលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំក្រុមការងារយេនឌ័រ បានចុះសួរសុខទុក្ខ ដល់មន្ត្រីនគរបាល ដែលទើបសម្រាលបុត្រចំនួន ០២ គ្រួសារ :

0
16

#ខេត្តកំពង់ធំ៖ សៀលថ្ងៃទី ០៩ ខែ វិច្ឆិកា ឆ្នាំ២០២០ លោកស្រីឧត្តមសេនីយ៍ត្រី កង កូយ ស្នងការរងផែនការងារ
ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន តំណាងលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំក្រុមការងារយេនឌ័រ បានចុះសួរសុខទុក្ខ ដល់មន្ត្រីនគរបាល ដែលទើបសម្រាលបុត្រចំនួន ០២ គ្រួសារ :

១.លោកស្រីវរសេនីយ៍ត្រី ឡាយ ដាហូម៉ី នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នៅភូមិ ស្រយ៉ូវ សង្កាត់ ស្រយ៉ូវ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ ។

២.លោកស្រីអនុសេនីយ៍ឯក លីដា កន្និថា ជានាយផ្នែក ការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នៅភូមិ បល្ល័ង្ក សង្កាត់ ដំរីជាន់ខ្លា ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ ។
ក្នុង ០១គ្រួសារទទួលបាន .អង្ករចំនួន ០១ បេ .មីយើងចំនួន ០១ កេស .ទឹកបរិសុទ្ធចំនួន ០១ កេស .សារ៉ុងចំនួន ០១ និងថវិកាមួយចំនួន សម្រាប់ចូលរួមសម្រាល ក្នុងការចំណាយចាយវាយ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។

លោកស្រីឧត្តមសេនីយ៍ត្រី កង កូយ ស្នងការរង បានថ្លែងថា ថ្ងៃនេះដោយសារលោកស្នងការនគរបាលខេត្ត មានបេសកកម្មសំខាន់ចាំបាច់ ដែលត្រូវបំពេញ ទើបលោកស្នងការ បានចាត់តំណាងចុះសាកសួរសុខទុក្ខប្អូនៗ ដល់គេហដ្ឋាននាឱកាសនេះ ដោយលោកចង់ដឹងអំពី សុខទុក្ខសុខុមាលភាព ម្ដាយ និងទារក បន្ទាប់ពីប្អូនៗ
ទើបសម្រាលបុត្រ ហើយលោកស្នងការ ផ្តាំផ្ញើ
សួរសុខទុក្ខ តាមរយៈលោកស្រីស្នងការរងផងដែរ ។
ទន្ទឹមទៅនឹងការយកចិត្តទុកដាក់ សុខទុក្ខរបស់កងកម្លាំង លោកស្នងការ ក៏បានយកចិត្តទុកដាក់លើការងារកសាងអង្គភាព និងលើកស្ទួយវិស័យធនធានមនុស្ស ពង្រឹងសមត្ថភាពជំនាញ ដល់កងកម្លាំង តាមរយៈការបណ្ដុះបណ្ដាល ការហ្វឹកហាត់ លត់ដំ អំពីវិធីសាស្ត្រ
ជំនាញ វិធានការជំនាញ ពាក់ព័ន្ធនឹងកិច្ចប្រតិបត្តិការ ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងកិច្ចអន្តរាគមន៍សង្គ្រោះ ដល់ប្រជាពលរដ្ឋ ។
លោកស្រី លីដា កន្និថា បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ ប្រតិភូអមដំណើរ ដែលបានចំណាយពេលវេលា ដ៍មានតម្លៃ ចុះសួរសុខទុក្ខ នាំយកអំណោយមួយចំនួន ឧបត្ថម្ភ ចំពោះគ្រួសារលោកស្រី និងសូមគោរពជូនពរ ជូនចំពោះលោកស្នងការ ប្រតិភូអមដំណើរ សូមសមប្រកបជួបប្រទះ តែពុទ្ធពរជ័យទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here