ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពង់ធំ ចុះសួរសុខទុក្ខនិងនាំយកសម្ភារៈថវិកាមួយចំនួនឧបត្ថម្ភជូនគ្រួសារពីរនាក់ម្តាយ និងកូន ដែលមានសតិមិនសូវល្អ នៅស្រុកប្រាសាទសំបូរ

0
12

#ខេត្តកំពង់ធំ ៖ ក្រោយពីទទួលបានដំណឹងអំពីស្ថានភាពគ្រួសារជនរងគ្រោះ មួយគ្រួសារមានពីរនាក់ម្ដាយនិងកូនស្រី ដែលមានសតិមិនគ្រប់គ្រាន់ មានជីវភាពក្រលំបាក លោកជំទាវ ម៉េត រ៉ាវីចិត្រ សុខ លូ ប្រធានកិត្តិយសសាខា និងលោកជំទាវ លំ គន្ធារី ប្រធានប្រតិបត្តិសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពង់ធំ បានដឹកនាំសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកសម្ភារៈថវិកាមួយចំនួនឧបត្ថម្ភជូនគ្រួសារអ៊ុស្រី ម៉ែន វី និងកូនស្រី ម៉ែន ហ៊ុយលាង ដែលអ្នកទាំងពីរម្ដាយនិងកូនមានសតិមិនគ្រប់ នៅក្នុងភូមិទឹកអណ្តូង ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ ។

នាឱកាសនោះ លោកជំទាវ ម៉េត រ៉ាវីចិត្រ សុខ លូ ប្រធានកិត្តិយសសាខា បានសម្តែងនូវភាពសោកស្ដាយ អាណិតអាសូរយ៉ាងក្រៃលែង ចំពោះគ្រួសារអ៊ុស្រី ម៉ែន វី និងកូនស្រី ម៉ែន ហ៊ុយលាង មានសតិមិនគ្រប់ ព្រមទាំងមានជីវភាពក្រលំបាក ។ លោកជំទាវ បានបន្ដថា ក្នុងនាមថ្នាក់ដឹកនាំខេត្តដែលមានឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ថ្នាក់ដឹកនាំស្រុក ថ្នាក់ដឹកនាំឃុំ ជាពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែចាប់តំណាង ខិតខំយកចិត្តទុក្ខចំពោះបងប្អូនប្រជាពលរដ្ឋជានិច្ចតាមរយ:ការចុះសួរសុខទុក្ខនិងចែកជូនស្បៀងនិងសម្ភារ:ក៏ដូចជាតាមរយ:ប័ណ្ណសមធម៍ ដល់បងប្អូនប្រជាពល រដ្ឋទាំងអស់ ដែលមានជីវភាពខ្វះខាតជួបការលំបាក និងជនរងគ្រោះ (ទីណាមានទុក្ខលំបាកទីនោះមានការគិតគូរពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់)។

គួរំលឹកអោយដឹងដែលថា គ្រួសារអ៊ុស្រីមែនវី កន្លងមកបានទទួលបានប័ណ្ណ ក្រ1 ក្រ2 ពីអាជ្ញាធរភូមិ តាំងពីមុនមកហើយ រហូតទទួលបានប័ណ្ណសមធម៌របស់រាជរដ្ឋាភិបាលដែលបានផ្ដល់ជូនជាថវិកានៅក្នុងពេលរីករាលដាលជំងឺកូវីដ19 នេះទៀត ហើយគ្រួសារអ៊ុស្រីក៏តែងតែទទួលបាននូវអំណោយសប្បុរសធម៌ពីឯកឧត្តម ឯកឧត្តមអភិបាលខេត្ត អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកប្រាសាទសំបូរ ក៏ដូចជាសប្បុរសជននានាផងដែរ ។

LEAVE A REPLY

Please enter your comment!
Please enter your name here