ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខា ធិការប្រចាំការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបា លចុះជួយខេត្ត គ្រោងនឹងផ្តល់ឡដុតសំរាម១ដល់ក្រុងស្ទឹងត្រែង

0
13

ខេត្តស្ទឹងត្រែងៈឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រ
សួងបរិស្ថាន និងជាប្រធានក្រុមការ
ងាររាជរដ្ឋាភិបាលចុះជួយខេត្តស្ទឹង
ត្រែង រួមដំណេីរដោយឯកឧត្តម ញ៉ែម សារី អភិបាលខេត្តស្តីទី និង
ក្រុមការងារបាននាំយកធុងចម្រោះទឹកស្អាត ទឹកក្តៅ ទឹកត្រជាក់ ប្រើដោយចរន្តអគ្គិសនី ទៅប្រគល់ជូន
ដល់រដ្ឋបាលក្រុងស្ទឹងត្រែង និងរដ្ឋ
បាលស្រុកសេសាន ព្រមទាំងបន្តផ្តល់ជូននូវស្បៀងអាហារមួយចំនួនទៀតដល់មន្ទីរបរិស្ថានខេត្ត ដើម្បីទុកសម្រាប់ផ្គត់ផ្គង់ដល់មន្រ្តីឧទ្យា
នុរក្សនៅតាមគោលដៅនីមួយៗក្នុង
ខេត្ត ក្នុងការបំពេញភារកិច្ចការពារធនធានធម្មជាតិ។

ក្នុងឱកាសនោះ ឯកឧត្តម ផៃ ប៊ុនឈឿន បានមានប្រសាសន៍ថា នឹង
ផ្តល់ជូនឡដុតសំរាមចំនួន១បន្ថែម
ទៀតជូនដល់ក្រុងស្ទឹងត្រែង ស
ម្រាប់ប្រើប្រាស់ក្នុងការងារដុតសម្អាតផងដែរ ។

ជាងនេះទៅទៀត ឯកឧត្តមក៏បានពន្លឿនឲ្យប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង រៀបចំឯកសារច្បាប់ឲ្យ
បានឆាប់រហ័សដេីម្បីយកមកប្រេីប្រាស់នៅក្នុងខេត្ត ធានាដល់បរិ
ស្ថានស្អាត ជាប្រយោជន៍ដេីម្បីទាក់
ទាញភ្ញៀវទេចរណ៍ផង និងដេីម្បីសុខមាលភាពជូនប្រជាពលរដ្ឋផងដែរ ។

ឯកឧត្តមប្រធានក្រុមការងារក៏បានជំរុញដល់ប្រធានមន្ទីរបរិស្ថាន ត្រូវចេះដឹកនាំមន្ត្រីរបស់ខ្លួន សហការជាមួយអាជ្ញាធរក្រុង និងប្រជាពល
រដ្ឋផងដែរ ដេីម្បីបំផុសពួកគាត់បង្កេីតចលនារេីសសំរាម បន្ថែមទៀត ព្រោះថា បច្ចុប្បន្នសំរាម និងកាកសំណល់ផ្សេងៗ បាននៅរាយប៉ាយស្ទេីរគ្រប់ទីកន្លែងក្នុងក្រុងស្ទឹងត្រែង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here