សមត្ថកិច្ចខេត្តកំពតឃាត់ខ្លួនមុខសញ្ញា ស្ទាក់វាយប្លន់ម៉ូតូ ៦នាក់

0
24

កំពត: កាលពីថ្ងៃអង្គារត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៤និង៣០នាទី កម្លាំងជំនាញ បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់មុខសញ្ញាស្ទាក់វាយប្លន់ម៉ូតូ នៅរាជធានីភ្នំពេញចំនួន ៦នាក់ នៅភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹឈូ រួមមាន៖
១.ឈ្មោះ ផល្លី ចាន់ភត្រា ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ។
២.ឈ្មោះ ចាន់ ថន ភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិដើមចាន់ សង្កាត់ដើមចាន់ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
៣.ឈ្មោះ សេង សុខចាន់ ភេទប្រុស អាយុ ១៦ឆ្នាំ នៅខណ្ឌចម្ការមន រាជធានីភ្នំពេញ ។
៤.ឈ្មោះ សុខ ឌីងហ្គូ ភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
៥.ឈ្មោះ អ៊ា គីមស៊ាន់ ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិ៤ សង្កាត់ទួលទំពូង២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។
៦.ឈ្មោះ នួន ធារ៉ា ភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិ៧ សង្កាត់ទួលទំពូង២ ខណ្ឌចម្ការមន រាធធានីភ្នំពេញ ។

បច្ចុប្បន្ន សមត្ថកិច្ចបានរៀបចំឯកសារ និងប្រគល់ជនសង្ស័យទាំង ០៦ នាក់ ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីបន្ត ៕

LEAVE A REPLY

Please enter your comment!
Please enter your name here