ស្រីម្នាក់ បាត់បង់ អស់ គ្រឿង អ ល័ ង្កា ពី ខ្លួន រលីង ខណៈជួប ក្រុម ជំនាញ ទម្លាក់យោង ល្បួង បញ្ឆោត នាំទៅ ដោះយក ខ្សែក ខ្សែដៃ ចិញ្ចៀន ក្រវិល អស់ពី ខ្លួន នៅភ្នំពេញ

0
40

ភ្នំពេញ : កាលពីល្ងាច ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅ ភូមិ ព្រៃ សាលា សង្កាត់ កា កាប ទី ២ ខណ្ឌ ពោធិ សែន ជ័យ ។ ស្ត្រី រងគ្រោះ ឈ្មោះ ចាន់ ណា អាយុ ៣០ ឆ្នាំ ទើបតែ មកពី ស្រុក កំពុង រក ការងារ ធ្វើ ស្នាក់នៅ បន្ទប់ ជួល ភូមិ ត្រពាំង ពោធិ សង្កាត់ ចោមចៅ ៣ ខណ្ឌ ពោធិ សែន ជ័យ ។ សម្ភារៈ បាត់បង់ ខ្សែ កមាន ៣ ជី ចិញ្ចៀន ១ វង់ ក្រវិល ខ្សែដៃ សរុប ជាង ១ ពាន់ ដុល្លា ។

មុន កើតហេតុ គាត់ ទៅធ្វើ តេស្ត នៅ រោងចក្រ នៅ រោងចក្រ QMI មិនទាន់ ដឹងថា លទ្ធផល ផង ពេលចេញ មកវិញ ក្នុង បំណង ដើរ វិល ទៅផ្ទះ ជួល វិញ ក៏មាន ស្ត្រី សង្ស័យ ម្នាក់ ដើរមក ប្រាប់ថា គេ រើស បាន ខ្សែក មាស ២ តំ ម្លឹ ង ទាក់ មាត់ ទាក់ សម្តី ក៏ លេចមុខ ជនសង្ស័យ ប្រុស ម្នាក់ទៀត ជិះ ម៉ូតូ សេ ១២៥ មក ប្រាប់ថា កុំ មាត់ គាត់ រើស បាន ទុក ចែកគ្នា ហើយ កី ល្បួង លួង បញ្ឆោត ឲ្យ ជិះ ម៉ូតូឌុប មួយគ្រឿង ផ្សេងទៀត សរុប ជនសង្ស័យ ៣ នាក់ ប្រុស ២ នាក់ ស្រី ១ នាក់ ជិះ ម៉ូតូ ២ គ្រឿង ឌុប នាំគ្នា ធ្វើដំណើរ ទៅខាង កើត ផ្សារ ព្រៃទា ម្តុំ មាត់ ប្រឡាយ ។ ជនសង្ស័យ ប្រើល្បិច ដោះយក គ្រឿង អ ល័ ង្កា អស់ពី ខ្លួន ហើយ ហុច កញ្ចប់ មួយ ឲ្យ កាន់ ដោយ ជនសង្ស័យ ទាំង ៣ នាក់ ប្រុង ជិះ ម៉ូតូ ចេញ ភ្ញាក់ខ្លួន ដឹងថា ចាញ់បោក គេ ហើយ ភ្លាមៗ ជនសង្ស័យ ប្រុស ម្នាក់ ឌុប ស្រី ម្នាក់ បញ្ឆេះ ម៉ូតូ ប្រុង គេចខ្លួន ស្ត្រី រងគ្រោះ ចាប់ កាង កន្ទុយ ក្រោយ ម៉ូតូ ជាប់ អូស ជិត ៥០០ ម៉ែត្រ ពី ចំណុចកើតហេតុ រហូតដល់ ភូមិ កា កាប សង្កាត់ កា កាប ២ ទាញ លែង ឈ្នះ ទ្រាំលែងបាន របូតដៃ ដួល ខ្លួនឯង របួស ពេញ ខ្លួនប្រាណ អង្គុយ ស្រែ យំ ស្ដាយ របស់ ផង ឈឺ ផង ឯ ម៉ូតូ ជនសង្ស័យ ជិះ ទៅ បាត់ស្រមោល ៕

LEAVE A REPLY

Please enter your comment!
Please enter your name here