ប្រជា ពលរដ្ឋ ចំនួន ៤០០ គ្រួសារ ដែល ទទួល រងគ្រោះ ដោយសារទឹកជំនន់ នៅក្នុង ស្រុកស្ទោង បាន ទទួល អំណោយ ស្បៀងអាហារ របស់ ឯកឧត្តម ហ៊ុន ម៉ា ណែ ត

0
40

ខេត្ត កំពង់ធំ.ពិធី ចែក អំណោយ ជូនដល់ បងប្អូន ប្រជា ពលរដ្ឋ ដែល រង ផល ប៉ះពាល់ ដោយ សារ គ្រោះ ទឹក ជំនន់ ៤០០ គ្រួសារ ស្ថិត ក្រោម អធិបតីភាពឯកឧត្តម រិន វីរ: សមាជិក គណៈ កម្មាធិការ កណ្តាល គណបក្ស ប្រជាជន កម្ពុជា តំណាង ឯកឧត្តម ហ៊ុន ម៉ា ណែ ត អម ដោយ ឯកឧត្តម សុខ លូ អភិបាល នៃ គណៈអភិបាលខេត្ត កំពង់ធំ.និង អាជ្ញា ធរ ដែន ដី មន្ត្រី រាជការ ស្រុក ស្ទោង ចូល រួម នៅ ព្រឹក ថ្ងៃ ទី ១ ១ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្នុង មួយ គ្រួសារ ទទួល បាន អង្ករ ២៥គ.ក មីមូយកេស ទឹកសុទ្ធមួយ កេស ទឹកស៊ីអ៊ីវ ទឹកត្រី ២យួរ ថវិកា ២០០០០រៀល។

ឯកឧត្តម សុខ លូ អភិបាលខេត្ត កំពង់ធំ បាន មាន ប្រសាសន៍ ថា ចំពោះ បញ្ហា គ្រោះ ទឹកជំនន់ នៅក្នុង ខេត្ត កំពង់ធំ គឺពុំមានសភាព ធ្ងន់ធ្ងរ ដូចខេត្តបន្ទាយមានជ័យនោះទេ តែគឺជាគ្រោះមិនតូចមិនធំ ជាពិសេស ស្រុក ស្ទោង ទទួល រងគ្រោះ ច្រើន ជាង គេ តែក្នុងក៏មានការយកចិត្តទុកដាក់ ពី អាជ្ញាធរ គ្រប់អង្គភាពស្ថាប័ន ចុះជួយ សង្រ្គោះ បងប្អូន ប្រជា ពលរដ្ឋ បាន ទាន់ ពេល វេលា ដោយ អនុវត្តន៍ តាម ការណែនាំ ផ្តាំផ្ញើ ពីសម្តេច អគ្គ មហា សេនាបតី តេជោ ហ៊ុន សែន នាយក រដ្ឋ មន្រ្តី នៃ ព្រះ រាជាណា ចក្រ កម្ពុជា ដោយ មិន ទុក ឱ្យ បងប្អូន ប្រជា ពលរដ្ឋ ណាម្នាក់ អត់បាយអាហារ ស្លាប់នោះឡើយ។

ឯកឧត្តម រិន វីរ: បាន មាន ប្រសាសន៍ ថា បញ្ហា ការឆ្លង ជំងឺ រាត្បាត មេរោគ កូ វីដ ១៩ បាន ឆ្លងមកលើ ប្រជាពលរដ្ឋ ទូទាំង ពិភពលោក ជាង៥០លាននាក់មកហើយ ក្នុង បាន ស្លាប់ជាងមួយលាននាក់ ហើយរហូត មកដល់ ពេលនេះ គឺ ពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ ដោយ ឡែក នៅ ក្នុង ប្រទេស កម្ពុជា មានអ្នកឆ្លងសរុប៣០១នាក់ ជាសះស្បើយ ២៨៨នាក់ កំពុង សម្រាក ព្យាបាល ១៣នាក់ ដូច្នេះ បងប្អូន ប្រជា ពលរដ្ឋ ត្រូវ ចូលរួម ការពារ ទប់ស្កាត់ ការ ឆ្លង រីក រាលដាល មេរោគកូវីដ១៩ កាត់ បន្ថយ ការ ជួបជុំ ក្នុង ពិធី ផ្សេង ៗ។
ឯកឧត្តម រិន វីរ: បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ទូទាំង ខេត្តកំពង់ធំក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស
ដែលកន្លងមកតែងតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាក៏ដូចជា បោះឆ្នោត ជូនសម្ដេចតេជោហ៊ុនសែនបន្តធ្វើជាថ្នាក់ដឹកនាំមកទៀតទៀត ប្រទេសកម្ពុជាយើងបើគ្មានសម្ដេចតេជោហ៊ុនសែនទេ គឺគ្មានសុខសន្តិភាពដូចថ្ងៃនេះទេ ចំណែក ប្រជាពលរដ្ឋនាំគ្នាបះបោរតវ៉ា ដោយ ជឿតាមការញុះញ៉ុងរបស់ក្រុមអគត្តិមួយចំនួម ដែល ប៉ុនប៉ង ទម្លាក់រាជរដ្ឋាភិបាល ដែល ប្រសូត្រចេញពីការបោះឆ្នោតដោយស្របច្បាប់។

ឯកឧត្តម បាន បន្ត ថា នៅឆ្នាំ ២០២២ និងមានការបោះឆ្នោតជ្រើសរើសឃុំសង្កាត់ ហើយនៅឆ្នាំ ២០២៣នឹងមានការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តហើយសង្ឃឹមថាប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងនេះទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាក៏ដូចជាបោះឆ្នោតជូនសម្ដេចតេជោហ៊ុនសែនដើម្បីបន្តដឹកនាំប្រទេសឲ្យមានការរីកចម្រើនបន្តទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here